យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់Al Arabiya នៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាការវាយប្រហារដោយមីស៊ីលមួយបានសំដៅទៅលើជំរុំយោធា al-Taji ដែលស្ថិតនៅភាគខាងជើងរដ្ឋធានីបាដាដ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលទៅលើគោលដៅអាមេរិកដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីជាការសងសឹកចំពោះការស្លាប់របស់ឧត្តមសេនីយ៍ Qassem Soleimani ដែលជាសកម្មភាពមួយដែលបង្កើនការភ័យខ្លាចចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ គួររំលឹកផងដែរថាជំរុំTaji ក៏ធ្លាប់បានគេវាយប្រហារតាមអាកាសផងដែរដើម្បីប្រឆាំងនឹងកងជីវពលចលនានិយមរបស់អ៊ីរ៉ាក់កាលពីដើមខែនេះ៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០









