លោកអឺដូរហ្គានបញ្ជូនទ័ពទួរគីទៅលីប៊ីមុនកិច្ចចរចាសន្តិភាពទីក្រុងប៊ែរឡាំង

0

ប្រធានាធិបតីទួរគីបញ្ចូនទ័ពទៅប្រទេសលីប៊ីដើម្បីធានាស្ថិរភាពដល់រដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលី។ សកម្មភាពនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលទីក្រុងប៊ែកឡាំងស្តីពីស្ថានភាពសន្តិសុខនៅក្នុងប្រទេស។

ទីក្រុងអានការ៉ាពង្រាយកម្លាំងរួច​ដោយនោះជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។ លោកអឺដូហ្គានលើកឡើងផងដែរថា វានឹងមិនអាចទៅរួចទេសម្រាប់រដ្ឋផ្សេងទៀតដើម្បីធ្វើការរុករកប្រេង និងខួងយកប្រេងនៅឯនាយឆ្នេរនៃប្រទេសលីប៊ីដោយគ្មានការយល់ព្រមពីទីក្រុងអានការ៉ា និងទីក្រុងទ្រីប៉ូលី។ ប្រទេសទួរគីប្តេជ្ញាចិត្តគាំទ្រដល់ការប្រយុទ្ធអស់រយៈពេលជាច្រើនខែរបស់ក្រុម GNA ប្រឆាំងនឹងមេដឹកនាំលីប៊ី លោកខាលីហ្វា ហាហ្វថា(Khalifa Haftar)។ លោកអឺដូហ្គានប្តេជ្ញាថានឹងផ្តល់មេរៀនដល់លោកខាលីហាហហ្វថា ប្រសិនបើគាត់មិនបញ្ឈប់យុទ្ធនាការយោធាប្រឆាំងនឹងរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ មេបញ្ជាការរូបនោះ( លោកហាហ្វថា) ធ្លាប់ចាកចេញពីកិច្ចប្រជុំកំពូលមួយនៅទីក្រុងមូស្គូ ដែលមានគោលបំណងធ្វើឱ្យបទឈប់បាញ់នៅក្នុងប្រទេសលីប៊ីឆ្ពោះទៅរកការបញ្ចប់ជម្លោះមិនទទួលបានជោគជ័យ។

លោកអឺដូហ្គានមានប្រសាសន៍នៅដើមខែមករាថា កងទ័ពទួរគីនឹងចាប់ផ្តើមដាក់ពង្រាយជាបណ្តើរៗទៅកាន់ប្រទេសអាហ្វ្រិកខាងជើងដើម្បីធានាឱ្យមានការសម្របសម្រួល និងស្ថេរភាពនៅក្នុងប្រទេសដែលរងកការហែកហួរពីសង្គ្រាម។ ទោះបីជាមានការដកថយលើផ្នែកការទូតក៏ដោយ ទីក្រុងអានការ៉ាបង្ហាញសញ្ញាថា ពេលនេះគឺឆាប់ពេកក្នុងការនិយាយថា កិច្ចព្រមព្រៀងឈប់បាញ់ជាមួយកងទ័ពជាតិលីប៊ី (LNA) របស់លោកហាហ្វថាទទួលបរាជ័យ។ ការប្រកាសរបស់ប្រធានាធិបតីទួរគីធ្វើឡើងមុនពេលដែលលោកត្រូវជួបមេដឹកនាំមកពីប្រទេសអាល្លឺម៉ង់    រុស្ស៊ី អង់គ្លេស និងអ៊ីតាលីនៅថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីជម្លោះនេះ។ កិច្ចប្រជុំកំពូលដែលរៀបចំឡើងដោយទីក្រុងមូស្គូដើម្បីពិភាក្សាអំពីបទឈប់បាញ់គ្នាដែលអាចធ្វើទៅបានដោយ​សារមានការចូលរួមពីតួអង្គពិភពលោកសំខាន់ៗ ដែលនេះជាជំហានចាំបាច់ឆ្ពោះទៅរកការទទួលបានសន្តិភាព និងស្ថិរភាពនៅប្រទេសលីប៊ី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here