បាតុករ២នាក់ស្លាប់ និង១៥នាក់រងរបួសនៅក្នុងរដ្ឋធានីបាដាដ

0

យ៉ាងហោចណាស់អ្នកតវ៉ា២នាក់ត្រូវបានសម្លាប់ និង១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងរដ្ឋធានីបាដាដកាលពីល្ងាចថ្ងៃសុក្រនេះ។ យោងតាមរបាយការណ៍របស់អ៊ីរ៉ាក់បានឱ្យដឹងថាកងកំលាំងសន្តិសុខកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ដែលបានកើតមានឡើងនៅជិតស្ពានSanak មុនពេលមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកំលាំង។ របាយការណ៍បានប្រាប់ឱ្យដឹងទៀតថាចំនួនអ្នកស្លាប់ទំនងជាកើនឡើង។ គួររំលឹកថាបាតុកម្មប្រឆាំងរដ្ឋាភិបាលបាននឹងកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីដើមខែតុលាមកម្លិះ ដែលជាលទ្ធផលក្រុមបាតុកររាប់រយនាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់រងរបួស៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here