កងទ័ពបំផ្លាញការវាយប្រហាររបស់ក្រុមភេរវករអាល់នូសារ៉ានៅទីជនបទ

0

អង្គភាពទ័ពអារ៉ាប់ស៊ីរីបំផ្លាញការវាយប្រហារមួយ ដែលដំណើរការដោយភេរវករក្នុងទីប្រជុំជនហាលប៉ាន(Halban)នៅភាគអាគ្នេយ៍នៃខេត្តអ៊ីដលីប(Idleb) បណ្តាលមានការខាតបង់យ៉ាងធ្ងន់ធ្ងរ និងខូចខាតឧបករណ៍។

អ្នកយកព័ត៌មានបន្ថែមថា ក្រុមភេរវករ Jabhat al-Nusra និងក្រុមដែលពាក់ព័ន្ធកំណត់គោលដៅវាយប្រហារលើទីប្រជុំជនហាប៊ីន(Halban) ក្នុងតំបន់ស៊ីនច៉ាក្រោយពីមានការបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅប៉ុស្តិ៍យោធានៅក្នុងតំបន់នោះ ជាពិសេសនៅក្នុងតំបន់តាលខាត្រា ដែលកងទ័ពរំដោះបានពីភេរវករ។ អង្គភាពទ័ពតាមដានចលនារបស់ក្រុមភេរវករទាំងនោះ ក្រោយមកមានការប្រឈមមុខគ្នាដោយប្រើអាវុធ។ ការប្រឈមមុខនោះ ជាការទប់ស្កាត់សកម្មភាពរបស់ភេវរករ ប៉ុន្តែក្រោយពីមានការប៉ះទង្គិចគ្នា បណ្តាលឱ្យមានការខាតបង់យ៉ាងខ្លាំងក្នុងចំណោមភាគីទាំងពីរ។

អង្គភាពទ័ពនៅតែបន្តធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករនៅតំបន់ជនបទភាគអាគ្នេយ៍នៃខេត្តអ៊ីដលីប។ នៅខែមុន កម្លាំងទ័ពអាចរំដោះទឹកដីបានច្រើនជាង ៣២០ម៉ែត្រក្រឡា ហើយកម្លាំងទ័ពបណ្តេញក្រុមភេវរករចាបាតអាល់នូរ៉ា និងអង្គការភេរវករផ្សេងទៀតចេញ និងអាចធ្វើដំណើរចូលទៅកាន់ទីប្រជុំជនច្រើនជាង ៤០ កន្លែង និងចូលទៅភូមិនៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃទីរួមខេត្តអ៊ីដលីប៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី១៩  ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here