នៅយប់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ មានបុរសម្នាក់បើកការបាញ់ប្រហារនៅបារ Ventura ស្ថិតនៅកណ្តាលទីក្រុងសាន់អានតូនីក្នុងរដ្ឋតិចសាស់។ ហេតុការណ៍នោះបណ្តាលឱ្យមានមនុស្សចំនួន ០២នាក់ស្លាប់ និងមនុស្សចំនួន ០៥នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយពួកគេស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសបញ្ចាក់ថា គេនៅមិនទាន់ដឹងច្បាស់ទេថា ជនសង្ស័យត្រូវគេបាញ់ប្រហារដោយចៃដន្យ រឺក៏វាជាការវាយប្រហារកំណត់គោលដៅ។ ជនរងគ្រោះម្នាក់មានភេទប្រុសអាយុ ២១ឆ្នាំ។ គេរកឃើញរាងកាយរបស់គាត់នៅខាងក្នុងក្លឹប។ គេមិនច្បាស់ទេថា ការបាញ់ប្រហារកើតឡើង យ៉ាងដូចម្តេច។ ទោះយ៉ាងណាលោកម៉េកម៉ាណឺសមានប្រសាសន៍ថា មនុស្សរត់ចេញពីកន្លែងកើតហេតុ ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ។
ខណៈពេលដែលប៉ូលិសមិនទាន់ឃាត់ខ្លួនអ្នកវាយប្រហារបាននោះ លោកម៉េកម៉ាណឺសច្រានចោលនូវការយល់ឃើញថា អាចមានហេតុផលណាមួយផ្សេងទៀតនៅពីក្រោយការបាញ់ប្រហារក្រៅពីការឈ្លោះប្រកែកគ្នាខ្លាំង៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ២០ ខែមករា ឆ្នាំ២០២០









