ជនស៊ីវិលម្នាក់ស្លាប់នៅថ្ងៃអាទិត្យក្នុងការវាយប្រហារភេរវកម្មនៅសង្កាត់ហាឡាប អាល ច៉ាឌីដា(Halab al-Jadida) និងលើគម្រោងអាផាតមិនចំនួន ៣០០០ល្វែងនៅទីក្រុងអាឡិបប៉ូ។
អ្នកយកព័ត៌មាននិយាយថា អង្គការភេរវករដែលលាក់ខ្លួននៅជាយក្រុងខាងលិច និងភាគនិរតីនៃទីក្រុងអាឡិបប៉ូវាយប្រហារដោយប្រើគ្រាប់រ៉ុក្កែតនៅក្បែរសង្កាត់ហាឡាប អាល ចាឌីដា និងលើគម្រោងផ្ទះល្វែង ៣០០០ល្វែងនៅក្នុងទីក្រុង។ប្រភពបន្ថែមទៀតថា ការវាយប្រហារនោះបណ្តាលឱ្យមានការសម្លាប់ជនស៊ីវិល មានការដុតបំផ្លាញឡានជាច្រើន និងបណ្តាលឱ្យខូចខាតសម្ភារៈ ផ្ទះ និងទ្រព្យសម្បត្តិរបស់ជនស៊ីវិល។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជនស៊ីវិលចំនួន ១១នាក់ស្លាប់ និងមនុស្សច្រើនជាង ២៤នាក់ផ្សេងរងរបួសពីការវាយប្រហារនៅទីក្រុងអាឡិបប៉ូ។

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០២០









