ក្រុមភេរវករបន្តរារាំងជនស៊ីវិលមិនឲ្យដើរឆ្លងកាត់ច្រករបៀងនៅខេត្តអ៊ីដលីប

0

នៅក្នុងរយៈពេល ៨ថ្ងៃជាប់ៗគ្នា អង្គភាពភេរវករនៅខេត្តអ៊ីដលីប(Idleb) និងជនបទភាគខាងត្បូងនៃទីក្រុងអាឡិបប៉ូ បានរារាំងជនស៊ីវិលមិនឲ្យចាកចេញទៅតំបន់សុវត្ថិភាពតាមរយៈច្រករបៀងមនុស្សធម៌នៅច្រកអាប៊ូអាល់ឌូហារ(Abu al-Duhour)  ច្រកអាលហាប់ប៊ីត(al-Habbit) និងច្រកអាលហាឌ័រ(al-Hader)។នៅថ្ងៃចន្ទ ភ្នាក់ងារព័ត៌មាននិយាយថា អាជ្ញាធរក្នុងកិច្ចសហការជាមួយអង្គភាពទ័ពផ្តល់នូវរាល់ភ័ស្តុភារខាងដឹកជញ្ជូនសម្រាប់ទទួលជនស៊ីវិលនៅតាមច្រករបៀងរួមមាន ឡានក្រុង        រថយន្តសង្គ្រោះ និងស្បៀងអាហារ ប៉ុន្តែក្រុមភេរវករនៅតែបន្តចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំង។ អ្នកយកព័ត៌មានបន្ថែមថា ក្រុមភេរវករកំពុងបិទផ្លូវនៅតាមច្រករបៀងស្ទាក់ចាប់រថយន្តដឹកជនស៊ីវិល និងបើកការបាញ់ប្រហារដើម្បីបំភ័យពួកគេ។

 

 

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here