ប្រទេសបារាំង៖ បណ្តារដ្ឋជាច្រើនទៀតគាំទ្របេសកកម្មដឹកនាំកងទ័ពជើងទឹកដោយអឺរ៉ុបនៅ Hormuz

0

រដ្ឋាភិបាលបារាំងនិយាយកាលពីថ្ងៃចន្ទថាបេសកកម្មកងទ័ពជើងទឹកដឹកនាំដោយអឺរ៉ុបនៅ Strait of Hormuz ទទួលការគាំទ្រផ្នែកនយោបាយពីប្រទេសជាច្រើន។ ផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការដឹកជញ្ជូនពិភពលោកត្រូវប៉ះពាល់នាពេលថ្មីៗនេះដោយសារភាពតានតឹងផ្នែកយោធានៅមជ្ឈឹមបូព៌ា។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្សាយថាក្រសួងការបរទេសនៅទីក្រុងប៉ារីសនិយាយថាបេសកកម្មពេលនេះមានការគាំទ្រផ្នែកនយោបាយរបស់ប្រទេសអាល្លឺម៉ង់ ប៊ែលហ្សិក ដាណឺម៉ាក ក្រិក អ៊ីតាលី ហូឡង់ និងព័រទុយហ្កាល់ក្រៅពីបារាំងផ្ទាល់។ កន្លងមកប្រទេសហូឡង់ ដាណឺម៉ាក ក្រិក និងបារាំងបានសម្តែងការគាំទ្រចំពោះបេសកកម្មនាវាចរដឹកនាំដោយអឺរ៉ុបនេះ៕

 

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here