នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេនិយាយថាប្រទេសរបស់លោកនឹងបង្កើតកម្លាំងការពារអវកាសដើម្បីការពារប្រទេសពីការគំរាមកំហែងផ្នែកបច្ចេកវិទ្យា។ ប្រទេសនេះនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីការពារផលប្រយោជន៍ផ្កាយរណបជាច្រើនរបស់ប្រទេសជប៉ុនដូចជាផ្កាយរណប និងរ៉ុក្កែតជាដើម។
លោកអាបេក៏និយាយកាលពីថ្ងៃចន្ទថាលោកចង់ឲ្យប្រទេសរបស់លោកការពារខ្លួនពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនិងពីការជ្រៀតជ្រែកអេឡិចត្រូម៉ាញេទិកទៅលើផ្កាយរណបរបស់វា។ អង្គភាពបេសកកម្មដែនអវកាស(The Space Domain Mission Unit ) នឹងចាប់ផ្តើមដំណើរការនៅខែមេសានេះ។ វានឹងត្រូវបន្ថែមទៅមូលដ្ឋានអាកាសដែលមានស្រាប់នៅ Fuchuជិតទីក្រុងតូក្យូ ដែលកាលពីដំបូងមានបុគ្គលិកចំនួនតែ ២០ នាក់ប៉ុណ្ណោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០









