ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សាយថា មន្រ្តីឥណ្ឌាម្នាក់ និងប៉ូលិសម្នាក់ស្លាប់ក្នុងពេលប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ជម្លោះកាស្មៀរ ដែលឥណ្ឌាគ្រប់គ្រង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារ ទី២១ ខែមករា។ ការប៉ះទង្គិចគ្នាកើតឡើងនៅជិតទីក្រុងអាវ៉ានធីភូរ៉ា (Awantipora) ក្នុងរដ្ឋចាម៉ូ(Jammu) និងរដ្ឋកាស្មៀររបស់ប្រទេសឥណ្ឌា។ប៉ូលិសបញ្ជាក់ពីការប្រឈមមុខជាមួយក្រុមសកម្មប្រយុទ្ធ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការបង្ហាញព័ត៌មានលំអិតណាមួយនៅឡើយទេ។ឧប្បត្តិហេតុនេះកើតឡើងនៅរយៈពេលមួយថ្ងៃក្រោយពីក្រុមសកម្មប្រយុទ្ធចំនួនបីនាក់ត្រូវគេសម្លាប់ក្នុងប្រតិបត្តិការមួយនៅសង្កាត់Shopian ។ នៅថ្ងៃច័ន្ទនេះផងដែរ គ្រាប់បែកសាំងមួយត្រូវគេបោះចូលទៅក្នុងលេណដ្ឋានកងរាជអាវុធហត្ថក្នុងស្រុក Pulwama ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២០









