ការវាយប្រហារភេរវកម្មលើទីក្រុងអាឡិបប៉ូបណ្តាលឱ្យមនុស្សស្លាប់ និងរបួស

0

ជនស៊ីវិលចំនួន ៣នាក់ស្លាប់ និងមនុស្សចំនួន ៣នាក់ផ្សេងទៀតរងរបួសនៅថ្ងៃអង្គារ ទី២១ខែមករា ដោយសារតែមានការវាយប្រហារភេរវកម្មប្រើគ្រាប់រ៉ុក្កែតទៅលើសង្កាត់នានានៅក្នុងទីក្រុងអាឡិបប៉ូ។ក្រុមភេរវករមានទីតាំងនៅភាគខាងលិច និងពាយព្យនៃក្រុងអាឡិបប៉ូបាញ់គ្រាប់រ៉ុក្កែតទៅលើទីក្រុង។ គ្រាប់ចំនួនមួយគ្រាប់ធ្លាក់ទៅលើសង្កាត់ច៉ាមៀត អាល ហ្សារ៉ា(Jamiet al-Zahraa)។ ជាលទ្ធផល ការវាយប្រហារនេះបណ្តាលឱ្យក្មេងម្នាក់ និងស្ត្រីចំនួន ២នាក់ផ្សេងទៀតស្លាប់។ មនុស្សចំនួន ៣នាក់ផ្សេងទៀតរងរបួសពីគ្រាប់ដែលធ្លាក់នៅសង្កាត់ថ្មីនៅក្នុងទីក្រុងអាឡិបប៉ូ។

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here