នៅថ្ងៃពុធនេះ អង្គភាពទ័ពអារ៉ាប់ស៊ីរីនៅខេត្តអ៊ីដលីបឆ្លើយតបចំពោះការវាយប្រហារភេរវកម្ម។ ការឆ្លើយតបនោះសម្លាប់ និងបណ្តាលឱ្យភេរវករមួយចំនួនរងរបួស និងបំផ្លាញឧបករន៍បាញ់រ៉ុក្កែតជាច្រើន។
ភ្នាក់ងារព័ត៌មានបញ្ជាក់ថា អង្គភាពទ័ពវាយប្រហារលើទីតាំងរបស់ភេរវករ ដែលភេរវករទាំងនោះមានទំនាក់ទំនងជាមួយអង្គភាពចាបាតអាល់នូរ៉ានៅជាយក្រុងម៉ារ៉ាតអាលនូម៉េន (Ma’arat al-Numan) និងនៅភូមិម៉ាស្ហ័រីន( Ma’ar Shourin) និងម៉ាស្ហារ៉ាន(Ma’asaran) នៅខេត្តអ៊ីដលីប។
កម្លាំងទ័ពឆ្លើយតបទៅនឹងការវាយប្រហាររបស់ភេរវករដោយសារភេរវករវាយប្រហារទៅលើទីក្រុងអាឡិបប៉ូដោយប្រើកាំភ្លើងធំសំដៅទៅលើបន្ទាយទ័ព និងបាញ់ផ្លោងនៅតាមភូមិ និងទីប្រជុំជនភាគពាយព្យនៃទីក្រុងអាឡិបប៉ូ និងនៅតំបន់អាល់រ៉ាស៊ីដិននៅភាគខាងលិច។
ប្រភពបន្ថែមថា អង្គភាពកងទ័ពកម្ទេចឧបករណ៍បាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងរបស់ភេរវករក្រោយពីភេរវករទាំងនោះបំផ្ទុះគ្រាប់បែកនៅបន្ទាយទ័ព និងនៅតាមភូមិ និងទីប្រជុំជននានាដូចជានៅកាហ្វ ហ៉ាមរ៉ា(Kafr Hamra) អាណាដាន(Anadan) និងហារីថាន(Haritan) និងនៅភាគពាយព្យនៃទីក្រុងអាឡិបប៉ូ។
ការទម្លាក់គ្រាប់បែករបស់កងទ័ពកំណត់គោលដៅទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករនៅក្នុងតំបន់អាល់រ៉ាស៊ីដិន(al-Rashideen) បំផ្លាញខ្ទម និងបន្ទាយរបស់ភេរវករ៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០២០









