ជនស៊ីវិលរងរបួសពីការវាយប្រហារគ្រាប់បែករបស់ក្រុមភេរវករនៅក្រុងអាឡិបប៉ូ

0

ជនស៊ីវិលមួយចំនួនរងរបួសពីការវាយប្រហារភេរវកម្មគ្រាប់រ៉ុក្កែតនៅសង្កាត់ច៉ាមៀត អាល​ហ្សារ៉ា(Jamiet al-Zahra)ស្ថិតនៅភាគពាយព្យនៃទីក្រុងអាឡិប៉ូ(Aleppo)។

ក្រុមភេរវករមានទីតាំងនៅខាងលិចទីក្រុងអាឡិបប៉ូបាញ់គ្រាប់រ៉ុក្កែតនៅថ្ងៃពុធលើទីប្រជុំជនសង្កាត់សង្កាត់ច៉ាមៀត អាល​ហ្សារ៉ាបង្ករបួសស្នាមដល់ជនស៊ីវិលមួយចំនួន និងបណ្តាលឱ្យខូចខាតសម្ភារៈ។ ប្រភពបន្ថែមថា ភេរវករបាញ់គ្រាប់រ៉ុក្កែតដោយចេតនាទៅលើសង្កាត់ដែលមានមនុស្សរស់នៅដើម្បីបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅទីនោះ។

អង្គភាពរបស់កងទ័ពអារ៉ាប់ស៊ីរីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មដោយវាយបកកំណត់គោលដៅលើទីតាំងរបស់ភេរវករ និងបំផ្លាញគ្រាប់រ៉ុក្កែតរបស់ពួកគេនៅតាមភូមិ និងទីប្រជុំជនមួយចំនួននៅភាគពាយព្យនៃក្រុងអាឡិបប៉ូ និងភាគខាងលិចនៃតំបន់អាល់រ៉ាស់ឌីន៕

ប្រភពព័ត៌មានសាណាផ្សាយថ្ងៃ២២ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here