ទាហានមួយចំនួនរបស់ទួរគី និងទាហានស៊ីឈ្នួលរបស់ពួកគេស្លាប់នៅក្នុងការផ្ទុះគ្រាប់បែក
រថយន្តនៅជុំវិញភូមិហ៉ាម៉ាម អាល ធួកម៉េន(Hammam al-Turkman) នៅខេត្តរ៉ាចា។ភ្នាក់ងារព័ត៌មានដកស្រង់ប្រភពព័ត៌មានក្នុងស្រុកថា គ្រាប់បែកក្នុងរថយន្តមួយផ្ទុះឡើងនៅក្បែរភូមិធួកម៉េនក្នុងតំបន់តាល អាបយ៉ាដ(Tal Abyad) ក្នុងខេត្ត រ៉ាចា ដោយអះអាងថា ហេតុការណ៍នេះសម្លាប់ទាហានទួរគី និងទាហានស៊ីឈ្នួលរបស់អង្គការភេរវករដែលគ្រប់គ្រងភូមិនោះ។ប្រភពបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់ដែលជារបស់ទួរគីប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងដឹកសាកសពរបស់អ្នកស្លាប់ និងអ្នករងរបួសទៅកាន់ទឹកដីទួរគី។
នៅក្នុងក្របខ័ណ្ឌនៃការឈ្លានពានលើទឹកដីស៊ីរី កម្លាំងរបស់ទួរគី និងទាហានស៊ីឈ្នួលរបស់ពួកគេបានគ្រប់គ្រងនៅតំបន់ក្រុងតាល អាបយ៉ាដ និងភូមិមួយចំនួននៅជុំវិញខេត្តរ៉ាចា ចាប់ពីខែតុលាមក ក្រោយពីពួកគេបាញ់ជាច្រើនដងទៅលើសង្កាត់របស់អ្នកជិតខាងខ្លួន ដោយប្រើប្រាស់អាវុធប្រភេទផ្សេងៗគ្នា និបំផ្លាញរចនាសម្ព័ន្ធជាច្រើន ដែលនាំឱ្យប្រជាជនក្នុងតំបន់មួយចំនួនធំផ្លាស់ទីលំនៅ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០








