សកម្មប្រយុទ្ធរាប់រយនាក់ប៉ុនប៉ងវាយបំបែកខ្សែទ័ពរបស់ប្រទេសស៊ីរី។ កត្តានេះធ្វើឱ្យពួកគេបាត់បង់សមាជិកក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់ទាហានរដ្ឋា
ភិបាល។មជ្ឈមណ្ឌលផ្សះផ្សាយោធារុស្ស៊ីនៅប្រទេសស៊ីរីប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថាសកម្មជនចំនួនជិត ៦០០នាក់ធ្វើការវាយប្រហារចំនួន ៦លើកលើកម្លាំងស៊ីរី។ សេចក្តីរាយការណ៍មានសេចក្តីថា “ក្រោយពីមានការវាយលុកនេះ កងទ័ពរដ្ឋាភិបាលចាកចេញពីទីតាំងរបស់ពួកគេនៅភាគអាគ្នេយ៍នៃតំបន់អ៊ីដលីប” ។
ប្រភពនេះមិនបានបង្ហាញពីព័ត៌មានលម្អិតទេ ប៉ុន្តែចំនួនអ្នកស្លាប់ និងរបួសមានចំនួនច្រើននិងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ភាគីទាំងសងខាង។ ទាហានស៊ីរីស្លាប់រហូតដល់ទៅចំនួន ៤០ នាក់ និងចំនួនប្រហែល ៨០នាក់រងរបួសខណៈពេលទប់ទល់នឹងការវាយប្រហារ។ ក្រុមសកម្មប្រយុទ្ធបាត់បង់ជីវិតដល់ទៅ ៥០នាក់ និងបណ្តាលឱ្យសមជិករបស់ពួកគេចំនួន ៩០នាក់ រងរបួស។ខេត្តអ៊ីដលីបជាខេត្តនៅសល់ចុងក្រោយ ដែលក្រុមឧទ្ទាមកាន់កាប់ និងមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមអ៊ីស្លាមដទៃទៀត។ នៅតាមព្រំដែនទួរគី មានបទឈប់បាញ់គ្នាជាច្រើនធ្វើឡើងដោយទីក្រុងម៉ូស្គូ និងអានការ៉ាក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ២៣ ខែមករា ឆ្នាំ២០២០









