យោងតាមយោធារបស់ប្រទេសនេះអោយដឹងថាជំរុំកងទ័ពសូកូឡូនៅកណ្តាលប្រទេសម៉ាលីរងការវាយប្រហារនៅព្រឹកថ្ងៃអាទិត្យនេះ។ ប្រតិបត្តិការនេះបណ្តាលឱ្យទាហានយ៉ាងហោចណាស់ ១៩ នាក់និងមនុស្ស ៥ នាក់ផ្សេងទៀតស្លាប់ នេះបើតាមការអះអាងដោយសម្ព័ន្ធមិត្តអាល់កៃដា Nusrat al-Islam (JNIM) ដែលជាក្រុមសកម្មនៅក្នុងតំបន់ Maghreb និងអាហ្វ្រិកខាងលិច។
ក្រុមអ្នកវាយប្រហាររាយការណ៍ថាពួកគេធ្វើឱ្យទាហានភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបាញ់ទៅលើជនរងគ្រោះជាច្រើនរូប។ ខ្សែអាត់វីដេអូដែលត្រូវបញ្ចេញដោយហាងដែលគាំទ្រពួកជីហាដបង្ហាញពីឃ្លាំងសម្ងាត់នៃអាវុធតូចៗ រថយន្ដដឹកទំនិញជាច្រើន និងឧបករណ៍ផ្សេងទៀតដែលត្រូវបានរឹបអូសដោយក្រុមអ្នកវាយប្រហារ។ យោធាម៉ាលីទទួលស្គាល់ការបាត់បង់ឧបករណ៍ទាំងអស់នោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំនៃការខាតបង់នោះទេ។
ឧប្បត្តិហេតុនេះកើតឡើងតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការវាយប្រហារដ៏ធំមួយទៅលើមូលដ្ឋានកងទ័ពនៅនីហ្សេ (Niger) ដែលបានកើតឡើងនៅជិតព្រំដែនជាមួយម៉ាលី។ គួរបញ្ជាក់ផងដែរថា ទាហានជិត ៩០ នាក់ត្រូវសម្លាប់នៅក្នុងការសម្លាប់រង្គាលនៃប្រតិបត្តិការនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០









