អ្នកកាសែតអ៊ីរ៉ាក់ម្នាក់ឈ្មោះMohammed Hussein Alwan ត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធមួយក្រុមស្ថិតនៅកណ្តាលរដ្ឋធានីបាដាដកាលពីថ្ងៃអង្គារនេះ។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់បណ្តាញព័ត៌មានអ៊ីរ៉ាក់ថាលោកAlwan ត្រូវបានបាញ់សម្លាប់ដោយបុរសពាក់ម៉ាស់មុខនៅខាងក្រៅផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងសង្កាត់Binuk ក្នុងរដ្ឋធានីបាដាដ។
ក្រុមជនដៃដល់បានរត់គេចខ្លួនមុនពេលប៉ូលិស និងកម្លាំងសន្តិសុខទៅដល់កន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរថាលោកAlwan ក៏ជាសាស្រ្តាចារ្យម្នាក់ផងដែរបង្រៀននៅសាកលវិទ្យាល័យ Al-Mustansiriyah ដ៏ល្បីល្បាញក្នុងរដ្ឋធានីបាដាដ។ ការធ្វើឃាតលើរូបគាត់កើតឡើងចំពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានផ្ទុះអំពើហិង្សាចាប់តាំងពីដើមខែតុលា។

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០









