អាមេរិកបញ្ឈប់ការប្រគល់អាវុធទៅអ៊ីរ៉ាក់ចំពេលមានភាពតានតឹងជាមួយរដ្ឋធានីបាដាដ

0

គេហទំព័រព័ត៌មានផ្នែកការពារជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថាសហរដ្ឋអាមេរិកបានបញ្ឈប់រាល់ការប្រគល់សព្វាវុធទៅកាន់អ៊ីរ៉ាក់ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលនៅក្នុងរដ្ឋធានីបាដាដ។ អ្នកនាំពាក្យកងទ័ពអាកាសលោកBrian Brackens បាននិយាយថាការបញ្ឈប់នេះរួមបញ្ចូលទាំងការបញ្ឈប់ការផ្គត់ផ្គង់សម្រាប់កងយន្តហោះF-16ថ្មី។ យោងតាមរបាយការណ៍បានឱ្យដឹងថាមន្ទីរប៉ង់តាហ្គោននឹងបញ្ជូនការដឹកជញ្ជូនឡើងវិញនៅពេលដែលស្ថានភាពនៅអ៊ីរ៉ាក់មានសុវត្ថិភាពគ្រប់គ្រាន់។ គួររំលឹកថាកាលពីថ្ងៃអាទិត្យមុនមីស៊ីលចំនួន៣គ្រាប់បានធ្លាក់នៅលើទឹកដីស្ថានទូតអាមេរិកក្នុងរដ្ឋធានីបាដាដដោយមីស៊ីលមួយគ្រាប់បានវាយប្រហារទៅលើភោជនីយដ្ឋានរបស់ស្ថានទូត។ មនុស្សជាច្រើនត្រូវបានគេរាយការណ៍ថារងរបួស។ នៅដើមខែមករានេះសភាអ៊ីរ៉ាក់បានបោះឆ្នោតបណ្តេញកម្លាំងបរទេសទាំងអស់ចេញពីប្រទេសរបស់ខ្លួន ហើយក៏បានបញ្ចេញសំលេងដើម្បីបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធអន្តរជាតិ។ ទង្វើទាំងនេះគឺជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោនដែលបានសម្លាប់លោក​Abu Mahdi Muhandis ជាមេបញ្ជាការរងនៃកងជីវពលShia អ៊ីរ៉ាក់ និងលោកQassem Soleimani ដែលជាឧត្តមសេនីយ៍អ៊ីរ៉ង់ ដោយបានចោទប្រកាន់ថាអ្នកទាំងពីរបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារទៅលើស្ថានទូតអាមេរិកនៅក្នុងរដ្ឋធានីបាដាដកាលពីថ្ងៃទី៣១ខែធ្នូកន្លងមក។ ទីក្រុងវ៉ាស៊ីនតោនបានគំរាមថាខ្លួននឹងដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ាក់ប្រសិនបើកងកម្លាំងអាមេរិកត្រូវបានបណ្តេញចេញ។ ទន្ទឹមនឹងនេះដែរនៅពេលដែលលោកSalih ប្រធានាធិបតីអ៊ីរ៉ាក់បានជួបជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃពុធនេះ ក្រោយមកទៀតបានរំលឹកឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស្ថេរភាពនៅអ៊ីរ៉ាក់។

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here