កងទ័ពអាមេរិករងរបួសក្នុងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់កើនឡើងដល់៥០នាក់

0

យោងតាមតួលេខថ្មីចេញផ្សាយដោយមន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃអង្គារនេះបានប្រាប់ឱ្យដឹងថាចំនួនទាហានអាមេរិកដែលរងរបួសដោយសារការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ក្នុងប្រទេសអ៊ីរ៉ាក់នៅក្នុងខែនេះបានកើនឡើងរហូតដល់ទៅ៥០នាក់។ លោកវរសេនីយ៍ទោThomas Campbell អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបុគ្គលិកទាំងនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសខួរក្បាល។ គួររំលឹកថាយោធាក៏បាននិយាយកាលពីថ្ងៃសុក្រថាកងទ័ព៣៤នាក់បានរងរបួសនៅក្នុងការវាយប្រហារទៅលើមូលដ្ឋានAin al-Asadដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី៨ខែមករាកន្លងទៅផងដែរ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here