បព្វជិតនិកាយស៊ីអ៊ីតនាំមុខនៅអ៊ីរ៉ាក់គឺលោក Ayatollah Ali al-Sistaniថ្កោលទោសការប្រើប្រាស់កម្លាំងដើម្បីបំបែកជំរុំតវ៉ានៅទូទាំងប្រទេស។ លោកក៏អំពាវនាវជាថ្មីផងដែរនាំឲ្យមានការបោះឆ្នោតមុនកាលកំណត់ដោយសេរី និងយុត្តិធម៌។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថាលោក Sistani បានថ្លែងសាររបស់លោកតាមរយៈអ្នកតំណាងម្នាក់នៅឯពិធីបន់ស្រន់នៅថ្ងៃសុក្រនៅក្នុងទីក្រុងដ៏បរិសុទ្ធនៃទីក្រុង Kerbala ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់ប្រធានាធិបតីដូណាល់ត្រាំ។កាលពីដើមខែនេះ លោក Sistani ថ្កោលទោសការប្រឈមមុខដាក់គ្នារវាងយោធាអាមេរិក – អ៊ីរ៉ង់ដែលកើតឡើងនៅលើទឹកដីអ៊ីរ៉ាក់ដោយនិយាយថាវាបានប្រថុយនឹងការធ្លាក់ចុះប្រទេសដែលហែកហួរដោយសង្គ្រាម និងតំបន់មជ្ឈិមបូព៌ានៅក្នុងជម្លោះដ៏ធ្ងន់ធ្ងរនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០









