ប៉ូលិសបាញ់សម្លាប់ជនសង្ស័យដែលចាក់សម្លាប់មនុស្សនៅក្នុងប្រទេសបែលហ្ស៊ិកភ្លាមៗ

0

ប៉ូលិសនៅទីក្រុងហ្គេននៃប្រទេសបែលហ្ស៊ិកបាញ់ស្ត្រីកាន់កាំបិតម្នាក់ ក្រោយពីនាងចាក់មនុស្សចំនួនពីរនាក់រួច។ ឧប្បត្តិហេតុនេះ កើតឡើងនៅរយៈពេលប្រហែលមួយម៉ោងក្រោយពីអ្នកកាន់កាំបិតជាភេរវករម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់នៅទីក្រុងឡុងដ៏។យោងតាមការចុះផ្សាយពីប្រភពគេហទំព័រព័ត៌មានបែលហ្ស៊ិក HLN បញ្ជាក់ឱ្យដឹងថា ស្ត្រីស្បែកខ្មៅម្នាក់វាយប្រហារលើអ្នកដំណើរចំនួនពីរនាក់ ដោយប្រើប្រាស់កាំបិតនៅលើដងផ្លូវ Bevrijdingslaan កណ្តាលទីក្រុងហ្គេន។ តាមសេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា ស្ត្រីរូបនេះចាក់ជនរងគ្រោះម្នាក់ចំក្បាលពោះ។ មន្រ្តីប៉ូលិសប្រដាប់អាវុធបាញ់ស្ត្រីនោះត្រូវចំដៃ រួចចាប់នាងយកទៅឃុំឃាំង។ ប្រភពបន្ថែមទៀតថា ប៉ូលិសចាប់ខ្លួនបុរសម្នាក់ ដែលគេអះអាងថាបានចូលរួមធ្វើសកម្មភាពនៅក្នុងឧប្បត្តិហេតុនេះ។មានការស៊ើបអង្កេតលើករណីនេះ ហើយការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅភាគខាងកើតតំបន់ហ្លែនឌ័របដិសេធមិនធ្វើអត្ថាធិប្បាយ។ ការវាយប្រហារកើតឡើងនៅរយៈពេលមួយម៉ោងក្រោយពីប៉ូលិសបាញ់ជនសង្ស័យជាភេវរករម្នាក់នៅជាយក្រុងស្តេសហាម។ បុរសនោះវាយប្រហារ និងបណ្តាលឱ្យមនុស្សចំនួនពីរនាក់រងរបួស ដោយប៉ូលិសអះអាងថា ជនរងគ្រោះម្នាក់អាចគ្រោះថ្នាក់ដល់ជីវិត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here