មន្ត្រីប៉ូលិសម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មានBasNews ថាជនស៊ីវិលឃឺដពីរនាក់ត្រូវបានចាប់ខ្លួនដោយបុរសប្រដាប់អាវុធដែលមិនស្គាល់អត្តសញ្ញាណស្ថិតនៅក្នុងតំបន់Garmiyan របស់ឃឺដ។ ប្រធានការិយាល័យប៉ូលិសKfri លោកRebwar Qarablagh បានប្រាប់សារព័ត៌មានBasNewsថាបងប្អូនទាំង២នាក់កំពុងបើកបរនៅក្បែរតំបន់មួយក្បែរទីក្រុងKifri កាលពីយប់ថ្ងៃសៅរ៍មុនពេលពួកគេត្រូវបានបញ្ឈប់ និងចាប់ពង្រត់ដោយខ្មាន់កាំភ្លើង។ លោកបានកត់សម្គាល់បន្ថែមទៀតថាគេមិនទាន់ដឹងអំពីមូលហេតុដែលជនស៊ីវិលទាំងពីរនាក់ត្រូវបានចាប់ពង្រត់នោះទេប៉ុន្តែកងកំលាំងសន្តិសុខបានចាប់ផ្តើមស្វែងរកបុរសប្រដាប់អាវុធក៏ដូចជាបងប្អូនបង្កើតទាំងពីរហើយ។ ជាមួយគ្នានេះដែរប្រធានរដ្ឋបាលមូលដ្ឋាននៅZinana លោកJamal Salih បានប្រាប់សារព័ត៌មានBasNews ថាកំឡុងកើតហេតុក៏មានស្ត្រីនៅខាងក្នុងរថយន្តដែរ ប៉ុន្តែពួកគេមិនត្រូវបានចាប់ពង្រត់ឡើយ។

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០









