ស្លាប់២នាក់របួសម្នាក់ក្នុងហេតុការណ៍បាញ់ប្រហារនៅបរិវេណសាកលវិទ្យាល័យTexas

0

អាជ្ញាធរបាននិយាយថាស្ត្រី២នាក់ត្រូវបានសម្លាប់ និងក្មេងតូចម្នាក់រងរបួសកាលពីថ្ងៃច័ន្ទនេះនៅក្នុងហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅឯសាលស្នាក់នៅមួយក្នុងបរិវេណសាកលវិទ្យាល័យTexas A&M ក្នុងទីក្រុងពាណិជ្ជកម្ម។ មេប៉ូលិសលោកBryan Vaughn បាននិយាយនៅក្នុងសន្និសីទកាសែតមួយថាក្មេងដែលរងរបួសគឺជាក្មេងប្រុសអាយុប្រហែល២ឆ្នាំស្ថិតក្នុងស្ថានភាពនឹងននៅឯមន្ទីរពេទ្យក្នុងតំបន់។ គាត់មិនបានផ្តល់ព័ត៌មានបន្ថែមទៀតអំពីស្ត្រីឬកុមារនោះទេ។
ជនរងគ្រោះទាំង៣នាក់ត្រូវបានរកឃើញដោយមន្ត្រីប៉ូលិសបន្ទាប់ពីទទួលទូរស័ព្ទហៅចូលរដោយនិស្សិតម្នាក់នៅម៉ោង១០និង១៧នាទីព្រឹក។ មុននេះសាកលវិទ្យាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងសកម្មទៅលើជនរងគ្រោះទាំង៣នាក់នៅឯកន្លែងស្នាក់នៅ។ ក្រុមមន្រ្តីនៅបរិវេណសាលាដែលមានចម្ងាយប្រមាណ៦៥ម៉ាយល៍ (១០៥គីឡូម៉ែត្រ) ភាគឦសានទីក្រុងDallasមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយបន្ថែមនោះទេ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here