កាលពីថ្ងៃអង្គារនេះ ប៉ូលិសបារាំងបានបោសសំអាតជំរំជនអន្តោប្រវេសន៍ចុងក្រោយនៅភាគឥសានប៉ារីសដោយជម្លៀសប្រជាជនចំនួន ៤២៧ នាក់ទៅកាន់ទីជំរកថ្មី។ ប្រតិបត្តិការបោសសម្អាតជំរំនេះចាប់ផ្តើមនៅម៉ោង ៦ ព្រឹក (ម៉ោង ៥ ល្ងាច GMT) និងមានរយៈពេល ២ ម៉ោងគឺជាផ្នែកមួយនៃផែនការដើម្បីយកជនចំណាកស្រុកចេញពីផ្លូវជាច្រើននេះ។ ជនចំណាកស្រុកទាំងនេះរួមមានស្ត្រី ៤ នាក់កំពុងរស់នៅក្នុងតង់ចំនួន ២៦៦ និងជម្រកបណ្តោះអាសន្ននៅក្នុងជំរំតាមបណ្តោយប្រឡាយនេះ។
ការតាំងទីលំនៅក្រៅផ្លូវការរាប់សិបកន្លែងបានកើតឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅជុំវិញរដ្ឋធានីបារាំងហើយជនចំណាកស្រុកជាច្រើនមានគោលដៅទៅកាន់កំពង់ផែខាងជើងChannel port of Calaisដែលជាចំណុចលោតឆ្លងទៅកាន់ប្រទេសអង់គ្លេស។អាជ្ញាធរតែងតែបោសសម្អាតជំរំទាំងនោះដោយនិយាយថាពួកគេបង្កគ្រោះថ្នាក់ដល់សុខភាព។ កាលពីសប្តាហ៍មុនប៉ូលិសបានជម្លៀសជនចំណាកស្រុកជាង ១៤០០ នាក់ក្នុងនោះមានកុមារ ៩៣ នាក់ចេញពីជំរំមួយផ្សេងទៀតនៅភាគខាងជើងទីក្រុងប៉ារីស។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Christophe Castaner សន្យាថានឹងបោសសំអាតជំរំជនភៀសខ្លួនទាំងអស់ចេញពីទីក្រុងនៅចុងឆ្នាំនេះដោយបើកជម្រកបន្ថែមសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងដោយការនិរទេសសម្រាប់អ្នកដែលមានការទាមទារតែត្រូវបានបដិសេធ។ ប្រធានាធិបតីEmmanuel Macronនិយាយកាលពីឆ្នាំមុនថាបារាំងត្រូវតែបញ្ចប់វិធីសាស្រ្តធូររលុងរបស់ខ្លួនចំពោះជនអន្តោប្រវេសន៍៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០









