ប្រទេសឥណ្ឌា និងបង់ក្លាដែសធ្វើសមយុទ្ធយោធាប្រឆាំងភេរវកម្មរួមគ្នា

0

ការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ២សប្តាហ៍កំពុងប្រព្រឹត្តទៅនៅភាគខាងកើតរដ្ឋមេហ្គាឡាយ៉ារបស់ប្រទេសឥណ្ឌា ដោយកងទ័ពរបស់ប្រទេសឥណ្ឌាកំពុងស្វាគមន៍ភ្ញៀវមកពីប្រទេសបង់ក្លាដែស។

លំហាត់សមយុទ្ធទី៩ មានគោលបំណងដើម្បីជួយដល់យោធារបស់ប្រទេសទាំងពីរឱ្យស្វែងយល់ពីបច្ចេកទេស និងយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក។ ប្រតិបត្ដិការរួមគ្នានឹងអនុលោមតាមការជំរុញលើប្រតិបត្តិការប្រឆាំងភេរវកម្មកំណត់ដោយអង្គការសហប្រជាជាតិ។ ប្រតិបត្តិការនោះធ្វើឡើងដោយប្រទេសឥណ្ឌា និងបង់ក្លាដែសនៅតំបន់ភ្នំ និងជាតំបន់ព្រៃដ៏លំបាក។សមយុទ្ធនេះចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទ ដោយមានពិធីបើកដំណើរការ និងព្យុហយាត្រាដោយមានការពិនិត្យរួមគ្នាពីឧត្តមសេនីយ៍ទោរ៉ាចេស ស្ហាម៉ា(Rajesh Sharma) របស់កងទ័ពឥណ្ឌា ជាមួយនឹងឧត្តមសេនីយ៍ទោលោកម៉ីដ ស្ហាហ្វូល អាហ្សាម(Md Shafiul Azam) ដែលជាប្រធានរបស់កងកម្លាំងយោធាបង់ក្លាដែស។ ក្រុមចុះប្រតិបត្តិការនេះមាននាយទាហានចំនួន ៣១នាក់ និងកងទ័ពចំនួន ១៣៨នាក់៕

 

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here