ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា សមាជិកម្នាក់របស់សភាប៉ាគីស្ថានស្នើសុំឱ្យរដ្ឋា
ភិបាលធ្វើសង្គ្រាមប្រឆាំងប្រទេសឥណ្ឌាជុំវិញបញ្ហាជម្លោះនៅតំបន់កាស្មៀរ ហើយលោកអះអាងថា រដ្ឋអ៊ីស្លាមដទៃទៀតនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាម។ ក្នុងពេលជជែកដេញដោលក្នុងសភានៅថ្ងៃចន្ទ សមាជិកសភាម្នាក់មកពីគណបក្សប្រឆាំងលោក Jamiat Ulema-e-Islam-Fazal (JUI-F) ជំរុញឱ្យប្រទេសប៉ាគីស្ថានធ្វើសង្គ្រាមជាមួយប្រទេសឥណ្ឌា។ មិត្តភក្តិរបស់លោកលើកឡើងថា សង្គ្រាមរវាងរដ្ឋដែលប្រើថាមពលនុយក្លេអ៊ែរអាចជាមធ្យោបាយតែមួយគត់ដើម្បីរំដោះប្រជាជននៅតំបន់កាស្មៀរ ដោយទីនោះជាតំបន់ភ្នំដែលប្រទេសឥណ្ឌា និងប៉ាគីស្ថានទាមទារកាន់កាប់។នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ធ្លាប់ធ្វើការព្រមានកន្លងមកថា ភាពតានតឹងជាមួយប្រទេសឥណ្ឌាអាចប្រឈមនឹងជម្លោះកាន់តែធំ ប៉ុន្តែលោកបញ្ជាក់ថា ប្រទេសឥណ្ឌមិនទាន់ឈានជិតកៀកនឹងដំណាក់កាលកើតសង្គ្រាមនោះទេ។ភាពតានតឹងរវាងប្រទេសគូប្រជែងទាំងពីរផ្ទុះឡើងយ៉ាងខ្លាំងនៅខែសីហា ក្រោយពីទីក្រុងញូវដែលីដកហូតស្វ័យភាព ដែលមានអាយុកាលរាប់ទសវត្សពីតំបន់កាស្មៀរមកគ្រប់គ្រង និងរៀបចំតំបន់ឡើងវិញ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០









