ប្រព័ន្ធការពារដែនអាកាសស៊ីរ៉ីបាញ់ទម្លាក់គ្រាប់ដែលសត្រូវបាញ់លើតំបន់ដាម៉ាស

0

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីផ្សាយថា ប្រព័ន្ធការពារអាកាសរបស់ប្រទេសស៊ីរីស្ទាក់ចាប់គ្រាប់ជាច្រើនរបស់សត្រូវនៅរដ្ឋធានីដាម៉ាស។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការខូចខាត ឬរងរបួសនៅឡើយទេ ហើយសេចក្តីលំអិតពីគោលដៅនៅតែមិនទាន់មានភាពច្បាស់។ភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរីផ្សាយថា ប្រព័ន្ធការពារអាកាសរបស់ប្រទេសស៊ីរីបាញ់កំទេចមីស៊ីលជាច្រើនច្រើនមុនពេលគ្រាប់ទាំងនោះទៅដល់គោលដៅ។ ប្រភពបន្ថែមថា ការវាយប្រហារកំណត់គោលដៅលើតំបន់គីសវ៉ា( Kiswa)  ម៉ាច អាល សូលថាន(Marj Al-Sultan) បាដាដ(Baghdad) និងតំបន់អ៊ីស្សាខាងត្បូង(South Izra)។ខណៈពេលដែលពុំទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីទម្លាក់ការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល។ ក្រុងតែអាទីវធ្វើសកម្មភាពវាយឆ្មក់ម្តងហើយម្តងទៀត ដោយពួកគេអះអាងថា វាជាគោលដៅវាយប្រហារលើអ៊ីរ៉ង់ស្របច្បាប់នៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមិនគោរពធិបតេយ្យភាពរបស់ប្រទេស និងច្បាប់អន្តរជាតិដែលហាមឃាត់មិនឱ្យមានសកម្មភាពឈ្លានពាន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here