នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ទ័ពអារ៉ាប់ស៊ីរីបន្តប្រតិបត្តិការយោធាប្រឆាំងនឹងភេរវករចាបាអាល់នូសា(Jabhat al-Nusra) នៅតាមភូមិខាឡាសា – ចាឡាច៉ា (Khalsa-Qala’Jiah ) ដោយកំណត់គោលដៅលើទីតាំងរបស់ពួកភេរវករនៅក្នុងតំបន់អាន់ដាន និងហែរទីន នៅភាគខាងជើងទីក្រុងអាឡិបប៉ូធ្វើឱ្យក្រុមភេរវករខាតបង់យ៉ាងខ្លាំង។
អ្នកសារព័ត៌មាននិយាយថា កងទ័ពប៉ះទង្គិចគ្នាយ៉ាងសាហាវជាមួយក្រុមភេរវករដោយបំផ្លាញទីប្រជុំជនរបស់ពួកគេ កាណុងបាញ់កាំភ្លើង និងគ្រាប់រ៉ុក្កែតដែលពួកគេប្រើដើម្បីវាយប្រហារទៅលើជនស៊ីវិល។
សូមបញ្ជាក់ផងដែរថា ទ័ពអារ៉ាប់ស៊ីរ៉ីវាយប្រហារដោយប្រើកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតប្រឆាំងនឹងទីតាំងរបស់ភេរវករ និងបន្ទាយរបស់ពួកគេនៅក្នុងទីប្រជុំជនអានដាន(Andan) និងហែរទីន(Hreitan) នៅភាគខាងជើងក្រុងអាឡិបប៉ូ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០









