ក្រុមជីហាដនិយមជនជាតិបារាំងជាច្រើននាក់ដែលស្ថិតកន្លែងប្រហារជីវិតក្នុងប្រទេសអ៊ីរ៉ាក់បានអំពាវនាវដល់អង្គការសហប្រជាជាតិ

0

ទីភ្នាក់ងារសារព័ត៌មានAFP បានរាយការណ៍អោយដឹងថាមេធាវីការពារក្តីរបស់ក្រុមជីហាដបារាំងចំនួន៥នាក់ដែលស្ថិតកន្លែងប្រហារជីវិតក្នុងប្រទេសអ៊ីរ៉ាក់បានអំពាវនាវដល់អង្គការសហប្រជាជាតិដើម្បីដាក់សម្ពាធលើប្រទេសបារាំងឱ្យនាំពួកគេត្រឡប់ទៅផ្ទះវិញ។ មេធាវីការពារក្តីរបស់ពួកគេបានប្រាប់អោយដឹងទៀតថាពួកគេកំពុងរងការធ្វើបាបដោយអមនុស្សធម៌។ គួររំលឹកថាជនជាតិបារាំងចំនួន១១នាក់ត្រូវបានកាត់ទោសប្រហារជីវិតកាលពីឆ្នាំទៅនៅក្នុងប្រទេសអ៊ីរ៉ាក់ និង៣នាក់ផ្សេងទៀតកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីត្រូវបានផ្តន្ទាទោសថាពួកគេគឺជាសមាជិករបស់ក្រុមIS។ អ្នកទោសទាំងអស់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយធ្វើការផ្ទេរទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីធ្វើការជំនុំជម្រះ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here