រដ្ឋាភិបាលអ៊ីរ៉ាក់បញ្ជាឱ្យមានការស៊ើបអង្កេតលើការប៉ះទង្គិចដ៏សាហាវនៅក្រុងNajaf និងក្រុងKarbala

0

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានបញ្ជាឱ្យមានការស៊ើបអង្កេតទៅលើការវាយប្រហារថ្មីៗនេះប្រឆាំងនឹងក្រុមបាតុករនៅភាគខាងត្បូងនៃទីក្រុងNajaf និងKarbala។ គួររំលឹកថាកាលពីព្រឹកថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះអ្នកគាំទ្រក្រុមអ្នកបួសShia និងអ្នកនយោបាយប្រជានិយមMuqtada al-Sadr បានសម្រុកចូលកន្លែងតវ៉ានៅក្នុងទីក្រុងដែលជាទីសក្ការៈចំនួនពីររបស់Shia បណ្តាលឱ្យអ្នកតវ៉ាអហិង្សារាប់សិបនាក់ស្លាប់ និងរបួស។ ការស៊ើបអង្កេតនឹងបន្តរហូតដល់មានជនល្មើសទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវនេះ។ គួរបញ្ជាក់ថាកម្លាំងសន្តិសុខត្រូវធ្វើការការពារអ្នកតវ៉ាខណៈពេលដែលប្រជាជនក៏ត្រូវអនុវត្តការអត់ធ្មត់ខ្ពស់ និងជៀសវាងនូវអំពើហិង្សាណាមួយផងដែរ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here