ក្រុមជីហាតរដ្ឋអ៊ីស្លាមបានវាយប្រហារលើភូមិមួយស្ថិតនៅជិតទីក្រុងKhanaqin ខេត្តDiyala ដែលជាទីកន្លែងមានជម្លោះជាមួយពួកឃឺដដោយបានសម្លាប់បុរសម្នាក់រួមទាំងកូនប្រុសរបស់គាត់។ គួរបញ្ជាក់ថាភូមិAli Saadoon គឺជាភូមិមួយស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងពីសំណាក់ក្រុមបះបោរ។ លោកTalaat Rafaat មន្រ្តីម្នាក់មកពីមន្ទីរពេទ្យក្រុងKhanaqin បានបញ្ជាក់ប្រាប់ពីរបាយការណ៍អំពីគ្រោះថ្នាក់នេះដល់សារព័ត៌មានBasNews និងបានប្រាប់បន្ថែមថាក៏មានជនស៊ីវិលម្នាក់ទៀតផងដែរបានរងរបួសនៅក្នុងការវាយប្រហារនេះ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០









