អាជ្ញាធរបានបញ្ជាក់ថាជនចំណាកស្រុកចំនួន១៣នាក់បានស្លាប់នៅពេលដែលធ្វើការឆ្លងកាត់ព្រំដែនអ៊ីរ៉ង់-តួកគីតាមរយៈភ្នំព្រិល។ ក្នុងចំនោមជនចំណាកស្រុកទាំងអស់នោះមានជនជាតិអាហ្វហ្គានីស្ថាន១០នាក់ និងជនជាតិឃឺដចំនួន៣នាក់មកពីទីក្រុងKobane។ ពួកគេត្រូវបានគេរាយការណ៍ថាបានកករហូតដល់ស្លាប់នៅលើផ្លូវឆ្ពោះទៅកាន់ស្រុកÇaldıran ខេត្តVan ស្ថិតនៅភាគខាងកើតប្រទេសទួរគី។ អាជ្ញាធរមូលដ្ឋានបាននិយាយថាពួកគេមិនអាចទៅដល់តំបន់នោះទេ ហើយបានប្រទះឃើញសាកសពដោយសារអាកាសធាតុមិនល្អនៅក្នុងតំបន់ និងមានការធ្លាក់ព្រិលខ្លាំង៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០









