មន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសៅរ៍នេះថាមនុស្ស៧នាក់បានរងរបួសក្នុងការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ស្ថិតនៅភាគខាងកើត និងភាគខាងជើងរដ្ឋធានីបាដាដ។ មន្ត្រីរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌ស៊ីនហួក្នុងលក្ខខណ្ឌសម្ងាត់ថាគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅលើដងផ្លូវក្បែរហាងកាហ្វេដ៏ពេញនិយមមួយស្ថិតនៅសង្កាត់Baghdad al-Jadida ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់បណ្តាលឱ្យមនុស្ស៤នាក់រងរបួសបន្ថែមពីលើការបំផ្លាញអគារ និងរថយន្តដែលស្ថិតនៅក្បែរនោះ។ ដោយឡែកគ្រាប់បែកមួយគ្រាប់ផ្សេងទៀតផ្ទុះនៅលើផ្លូវមួយស្ថិតនៅក្នុងសង្កាត់al-Hurriyah ភាគខាងជើងរដ្ឋធានីបាដាដបណ្តាលឲ្យមនុស្ស៣នាក់រងរបួស និងបានបំផ្លាញហាង និងអគារដែលនៅក្បែរនោះ។ មន្ត្រីដដែលបានប្រាប់បន្ថែមទៀតថាកម្លាំងសន្តិសុខអ៊ីរ៉ាក់បានហ៊ុមព័ទ្ធកន្លែងកើតហេតុទាំងពីរកន្លែងនេះ និងបើកការស៊ើបអង្កេតើ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០









