ទួរគីវាយប្រហារលើទីតាំងទ័ពស៊ីរីក្រោយពីទាហានចំនួន ៥នាក់ស្លាប់ក្នុងការបាញ់ផ្លោង

0

ក្រុងអានការ៉ានិយាយថា កងទ័ពទួរគីចំនួន ៥នាក់ស្លាប់ក្នុងហេតុការណ៍បាញ់ផ្លោងលើប៉ុស្តិ៍អង្កេតមួយនៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរី និងមានការស្តីបន្ទោសលើក្រុងដាម៉ាសចំពោះការវាយប្រហារ។ ក្រោយមក កម្លាំងទួរគីឆ្លើយតបដោយធ្វើការបាញ់ប្រហារទៅលើមូលដ្ឋានទ័ពស៊ីរីវិញ។ក្រសួងការពារជាតិទួរគីនិយាយនៅថ្ងៃច័ន្ទថា “ទាហានរបស់យើងចំនួន ៥នាក់ស្លាប់ និងចំនួន ៥នាក់ផ្សេងទៀតរងរបួសពីការបាញ់ផ្លោងរបស់កម្លាំងស៊ីរី”។ នេះពុំមែនជាឧប្បត្តិហេតុផ្ទុះអាវុធលើកដំបូងរវាងកងកម្លាំងទួរគី និងស៊ីរីនៅក្នុងខេត្តអ៊ីដលីប។ នៅសប្តាហ៍មុន  កងទ័ពទួរគីចំនួន ៦នាក់ស្លាប់ក្នុងហេតុការណ៍បាញ់កាំភ្លើងធំរបស់ស៊ីរី ដែលប្រទេសរុស្ស៊ីអះអាងថា ជាលទ្ធផលនៃការយល់ច្រលំលើគ្នា។ទីក្រុងម៉ូស្គូនិយាយថា ការស្លាប់ និងរបួសអាចអាចនឹងពុំមាន ប្រសិនបើទីក្រុងអានការ៉ាជូនដំណឹងដល់ក្រុងដាម៉ាសឱ្យបានដឹងមុនថា ពួកគេកំពុងចល័តកងទ័ពនៅក្នុងតំបន់ព្រំដែនដែលក្រុងដាម៉ាសកំពុងប្រតិបត្តិការប្រឆាំងនឹងភេរវករ។ទួរគីសងសឹកចំពោះការវាយប្រហារនៅថ្ងៃច័ន្ទដោយអះអាងថា កងទ័ពស៊ីរីចំនួនរាប់សិបនាក់ស្លាប់ និងអំពាវនាវឱ្យទីក្រុងម៉ូស្គូដាក់សម្ពាធលើក្រុងដាម៉ាសឱ្យបញ្ឈប់ការវាយលុកនៅខេត្តអ៊ីដលីប៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here