ក្រសួងការពារជាតិអាមេរិកនិយាយថា ចំនួនទាហានអាមេរិកដែលរងការប៉ះទង្គិចខួរក្បាលស្រាលពីការវាយប្រហារមីស៊ីលអ៊ីរ៉ង់នៅខែមុនមានបច្ចុប្បន្នភាពកើនដល់ចំនួន ១០៩នាក់ដោយក្នុងនោះមានទាហានចំនួន ៧៦នាក់វិលត្រឡប់ទៅបំពេញភារកិច្ច។ប្រទេសអ៊ីរ៉ង់បាញ់មីស៊ីលចំនួនពីរគ្រាប់ប្រឆាំងនឹងទីតាំងចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ជាកន្លែងដែលកងទ័ពអាមេរិកតាំងមូលដ្ឋាននៅថ្ងៃទី៧ ខែមករា។ ការបាញ់នោះជាការសងសឹកចំពោះការធ្វើឃាតលើឧត្តមសេនីយ៍កាហ្ស៊ីម សូឡៃម៉ានី(Qassem Soleimani) ដោយប្រើយន្តហោះគ្មានមនុស្សបញ្ជានៅទីក្រុងបាកដាដនៅរយៈពេលប៉ុន្មានថ្ងៃមុន។ មន្ទីរប៉ង់តាហ្គោន អះអាងថា ពុំមានទាហានអាមេរិក ឬសម្ព័ន្ធមិត្តណាម្នាក់រងរបួសពីការវាយប្រហារនោះទេ ប៉ុន្តែចាប់តាំងពីពេលនោះមក មានការពិនិត្យឡើងវិញចំពោះការវាយតម្លៃនោះជាច្រើនដង។ថ្ងៃច័ន្ទ ប្រភព DOD និយាយថា តួលេខចុងក្រោយគឺមានបុគ្គលិកចំនួន ១០៩នាក់ជាមួយក្រុម mTBI ដោយក្នុងនោះទាហានចំនួន ៧៦ ឬ៧០ភាគរយវិលត្រឡប់ទៅបំពេញកាតព្វកិច្ចវិញហើយ។ ពុំមានព័ត៌មានលម្អិតបន្ថែមស្តីពីស្ថានភាពអ្នករងរបួសដែលនៅសល់ចំនួន ៣៣នាក់ទៀតនោះទេ។អ៊ីរ៉ង់អះអាងថា ការវាយប្រហារនៅថ្ងៃទី៨ ខែមករាសម្លាប់ទាហានអាមេរិក និងសមាជិកសម្ព័ន្ធមិត្តអាមេរិកចំនួន ៨០នាក់។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកអះអាងថា ពុំមានអ្នករងរបួសទេសូម្បីតែមន្ត្រីជាន់ខ្ពស់មួយចំនួនក៏ចោទប្រកាន់ទីក្រុងតេរ៉ានពីបទបាញ់សម្លាប់
ក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់ទ្វេដងទៅលើកងទ័ពដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ហើយពុំព្រមចាកចេញពីប្រទេសនោះតាមការទាមទាររបស់សមាជិកសភានៅទីក្រុងបាកដាដ។ ប្រតិបត្តិការរបស់អាមេរិកជាច្រើនត្រូវបានផ្អាក ឬកាត់បន្ថយក្រោយពីចាប់ផ្តើមមានការវាយប្រហារជាលើកដំបូង។ នេះជាលើកដំបូងដែលអ៊ីរ៉ង់បាញ់ប្រហារលើទឹកដីអ៊ីរ៉ាក់ចាប់តាំងពីធ្លាប់មានសង្គ្រាមរវាងប្រទេសទាំងពីរបញ្ចប់ក្នុងឆ្នាំ១៩៨៨។
ការធ្វើឃាតលោកសូឡៃម៉ានីបណ្តាលឱ្យមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេរ៉ាន និងចាប់មានផ្តើមសង្គ្រាមក្តៅមួយទៀតនៅមជ្ឈឹមបូព៌ា។ ខណៈដែលមន្រ្តីសហរដ្ឋ អាមេរិកនិយាយម្តងហើយម្តងទៀតថា មេបញ្ជាការអ៊ីរ៉ង់រូបនោះកំពុងរៀបចំផែនការវាយប្រហារលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ ដោយក្រោយមកប្រធានាធិបតីលោកត្រាំ (Trump) រៀបផែនការទៅស្ថានទូតចំនួន៤។ អ៊ីរ៉ង់អះអាងថា លោកសូឡៃម៉ានីអាចកំណត់គោលដៅទៅលើមេបញ្ជាការអាមេរិកយ៉ាងងាយស្រួលនៅគ្រប់ទីកន្លែងក្នុងតំបន់ ប៉ុន្តែលោកពុំបានធ្វើនោះទេ ដោយសាលោកជ្រើសរើសរក្សាស្ថេរភាព៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០









