កងកម្លាំងចារកម្ម និងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទនេះបានចាប់ខ្លួនមេបញ្ជាការនៃក្រុមរដ្ឋអ៊ីស្លាម(IS) នៅភាគខាងជើងនៃប្រទេសជិតទីក្រុងMosul ខេត្តNineveh។ នាយកដ្ឋានចារកម្មយោធាអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ជាក់ពីការចាប់ខ្លួនមេបញ្ជាការនៃក្រុមជីហាដនិយមដែលពីមុនធ្លាប់បម្រើការជាមេបញ្ជាការកងពលការពារដែនអាកាសរបស់រដ្ឋអ៊ីស្លាមដោយនិយាយថាមេបញ្ជាការIS រូបនេះត្រូវបានចាប់ខ្លួននៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយស្ថិតនៅជិតជិតទីក្រុងMosul បន្ទាប់ពីការឃ្លាំមើលសកម្មភាពរបស់គាត់អស់ជាច្រើនថ្ងៃមក។ គួរបញ្ជាក់ថាការចាប់ខ្លួនមេបញ្ជាការIS ដែលមិនបញ្ចេញឈ្មោះធ្វើឡើងតាមដីកាចាប់ខ្លួនរបស់តុលាការរដ្ឋធានីបាដាដ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០









