“ដល់ពេលដែលយើងពឹងលើខ្លួនឯង”៖ហ្វីលីពីនហែកសន្ធិសញ្ញាយោធាជាមួយសហរដ្ឋអាមេរិក

0

ទំនាក់ទំនងរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរធ្លាក់ដល់កម្រិតទាបមួយ ក្រោយពីទីក្រុងម៉ានីលព្រមានសហរដ្ឋអាមេរិកថា ប្រទេសហ្វីលីពីននឹងបញ្ចប់កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យកងទ័ពអាមេរិកអាចឈរជើងនៅលើទឹកដីហ្វីលីពីន។

ទីក្រុងម៉ានីលផ្ញើសេចក្តីជូនដំណឹងជាផ្លូវការទៅស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះថាប្រទេសហ្វីលីពីនកំពុងបញ្ចប់កិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ច (VFA)។ អ្នកនាំពាក្យរបស់ប្រធានាធិបតីរ៉ូឌ្រីហ្គោដូតថ័រឈ្មោះសាលវ៉ាឌ័រ ផេនណេឡូ(Salvador Panelo) មានប្រសាសន៍ថា កិច្ចការនោះធ្វើឡើងដើម្បីមានឯករាជ្យពីទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចការយោធា។

លោកផេណេឡូប្រាប់អ្នកយកព័ត៌មានថា ប្រទេសហ្វីលីពីនបើកចំហដើម្បីចុះហត្ថលេខាលើកិច្ចការយោធា VFAs ជាមួយប្រទេសដទៃទៀតដរាបណាពួកគេផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកមិនមែនទទួលផលតែភាគីម្ខាងនោះទេ។

ការចុះហត្ថលេខាក្នុងកិច្ចសន្យានៅឆ្នាំ១៩៩៨ VFA ធ្វើនិយ័តកម្មដោយអនុញ្ញាតិឱ្យនាវាចម្បាំង យន្តហោះចម្បាំង និងទាហានអាមេរិកចូលក្នុងទឹកដីប្រទេសហ្វីលីពីន។ កិច្ចសន្យានោះក៏អនុញ្ញាតឱ្យកងទ័ពអាមេរិកទទួលស្គាល់ការកាត់ទោសពីសំណាក់អាជ្ញាធរមូលដ្ឋានចំពោះបទឧក្រិដ្ឋមួយចំនួនដែលប្រព្រឹត្តនៅលើទឹកដីហ្វីលីពីន។

 

ការសម្រេចបញ្ចប់កិច្ចសន្យា VFA នេះធ្វើឡើង ក្រោយពីសហរដ្ឋអាមេរិកលុបចោលទិដ្ឋាការរបស់អតីតប្រធានប៉ូលិសហ្វីលីពីនដែលជាសមាជិកព្រឹទ្ធសភាលោករ៉ូណាដ ដេឡា រ៉ូហ្សា(Ronald dela Rosa) នៅខែមុន ដោយអង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) ចោទប្រកាន់ថា លោកដឹកនាំការសម្លាប់ក្រៅប្រព័ន្ធតុលាការអំឡុងសង្គ្រាមគ្រឿងញៀនរបស់លោកដូតថ័រ។ លោក លោកដូតថ័រគំរាមបញ្ឈប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិកប្រសិនបើអាមេរិកខ្លួនមិនបញ្ចប់ការលុបចោលទិដ្ឋាការនេះទេ។សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីននៅតែជាដៃគូយុទ្ធសាស្រ្តយូរអង្វែងនៅអាស៊ីប៉ាស៊ីហ្វិកព្រោះទីក្រុងវ៉ាស៊ីនតោនតែងតែគាំទ្រទីក្រុងម៉ានីលក្នុងកិច្ចការងារការទូតរបស់ខ្លួនជាមួយទីក្រុងប៉េកាំងជុំវិញចលនាកប៉ាល់នៅសមុទ្រចិនខាងត្បូង។ ទោះយ៉ាងណាទំនាក់ទំនងរវាងរដ្ឋនានាចាប់ផ្តើមរង្គោះរង្គើក្រោយពីលោកដូតថ័រចូលកាន់តំណែងក្នុងឆ្នាំ២០១៦ ។ មន្ត្រីសហរដ្ឋអាមេរិករិះគន់លើយុទ្ធនាការរបស់លោកដូតថ័រប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន និងចោទប្រកាន់ថាលោករំលោភសិទ្ធិមនុស្ស។ មេដឹកនាំហ្វីលីពីនច្រានចោលចំពោះការវាយប្រហារនោះដោយលោកអះអាងថាវិធានការតឹងតែងគឺមានភាពចាំបាច់ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្ម ទាក់ទងនឹងគ្រឿងញៀនដែលកំពុងរាតត្បាតក្នុងប្រទេស៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here