ក្រសួងការពារជាតិទួរគីបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់រដ្ឋាភិបាលស៊ីរីមួយគ្រឿងរងការបំផ្លាញនៅក្នុងភូមិអាលណេរ៉ាបស្ថិតភាគអាគ្នេយ៍នៃខេត្តអ៊ីដលីប។ ហេតុការណ៍នោះកើតឡើង ក្រោយពីទ័ពទួរគីស្លាប់ក្នុងការបាញ់ផ្លោងនៅខេត្តអ៊ីដលីបក្នុងប្រទេសស៊ីរី។
នៅក្នុងគណនី Twitter ផ្លូវការរបស់ក្រសួងការពារជាតិទួរគីសរសេរថា ក្រសួងទទួលព័ត៌មានពីភូមិអាលណេរ៉ាប(Al Nerab) ដែលមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃខេត្តអ៊ីដលីប ដោយឧទ្ធម្ភាគចក្ររដ្ឋាភិបាលស៊ីរីមួយគ្រឿងត្រូវគេបាញ់ទម្លាក់។ វីដេអូឃ្លីបចែកចាយលើអ៊ិនធឺរ
ណិតបង្ហាញពីឧទ្ធម្ភាគចក្រមួយដាច់ចេញពីគ្នានៅពាក់កណ្តាលអាកាស និងធ្លាក់ដល់ដីវិញឆេះមានផ្សែង និងអណ្តាតភ្លើង។ការទម្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងក្រោយពីមានភាពតានតឹងខ្លាំងរវាងប្រទេសស៊ីរីនិងប្រទេសទួរគីនៅក្នុងខេត្តអ៊ីដលីបនៅថ្ងៃទី១០ ខែកុម្ភៈ។ ទីក្រុងអានការ៉ាស្តីបន្ទោសលើ ក្រុងដាម៉ាចំពោះការសម្លាប់ទាហានចំនួន ៥នាក់ ក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកលើប៉ុស្តិ៍អង្កេតមួយនៅភាគខាងជើងខេត្តអ៊ីដលីប។ យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយរដ្ឋបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលរបស់លោកអឺដូហ្គានប្តេជ្ញាសងសឹកដូច្នេះឈាមរបស់បព្វជិតនឹងមិនបង្ហូរចេញដោយឥតប្រយោជន៍នោះទេ។តាមរយៈការបញ្ចេញយោបល់ពីភាពតានតឹងដែលកំពុងកើនឡើងក្នុងតំបន់ នៅថ្ងៃអង្គារ ប្រធានាធិបតីទួរគីលោករ៉េស៊ីបតៃយ៉ីបអឺដូហ្គាន(Recep Tayyip Erdogan) មានប្រសាសន៍ថារដ្ឋាភិបាលស៊ីរីនឹងបង់ថ្លៃយ៉ាងខ្លាំងសម្រាប់ការវាយប្រហារលើកងទ័ពទួរគីនៅភាគពាយព្យនៃប្រទេសស៊ីរី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០









