ក្រុងតេរ៉ានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាកម្មវិធីផ្កាយរណបមានគោលដៅយោធា

0

នៅថ្ងៃពុធ រដ្ឋាភិបាលអ៊ីរ៉ង់ច្រានចោលចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា កម្មវិធីផ្កាយរណបរបស់ប្រទេសអ៊ីរ៉ងមានគោលដៅផ្នែកយោធា ក្រោយពីមានការបាញ់បង្ហោះផ្កាយរណបចុងក្រោយរបស់ខ្លួនបានបរាជ័យ។ រដ្ឋមន្រ្តីក្រសួងការពារជាតិ IRNA ដកស្រង់ប្រសាសន៍រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ាក់លោកអាម័រ ហាថាមី(Amir Hatami) ថា“ប្រធានបទនៃការបាញ់បង្ហោះឧបករណ៍បាញ់ផ្កាយរណប និងផ្កាយរណបគឺជាបញ្ហាស៊ីវិល” ។យើងអាចប្រើផ្កាយរណបមួយសម្រាប់គោលបំណងការពារ ប៉ុន្តែឧបករណ៍បាញ់ផ្កាយរណបគឺជាប្រធានបទដែលមានគោលបំណងខុសពីកិច្ចការពារទាំងស្រុង ហើយវាជាសិទ្ធិពេញលេញ និងដាច់ខាតរបស់ប្រទេសអ៊ីរ៉ង់។ លោករដ្ឋមន្ត្រីបន្ថែមថា“ពុំមានការហាមឃាត់នៅក្នុងពិភពលោកប្រឆាំងនឹងកម្មវិធីផ្កាយរណបនេះទេ។នៅថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់ព្យាយាមបាញ់បង្ហោះផ្កាយរណបមួយមានឈ្មោះថា Zafar – Farsi ឱ្យជោគជ័យ ប៉ុន្តែវាមិនបានហោះដល់គន្លងឡើយ។ នៅថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់លើទីក្រុងតេរ៉ានពីការប្រើប្រាស់ផ្កាយរណបជាខែលបាំងបិទដើម្បីអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួន។រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ៃប៉ិមប៉ូ(Mike Pompeo) មានប្រសាសន៍ថា បច្ចេកវិទ្យាពាក់ព័ន្ធក្នុងការបាញ់បង្ហោះផ្កាយរណបគឺពិតជាដូចគ្នាទៅនឹងចំណេះដឹងដែលប្រើប្រាស់សម្រាប់បាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែរ។ លោកហាថាមី មានប្រសាសន៍ថា អ៊ីរ៉ង់អនុវត្តដូចតែគ្នាទៅនឹងប្រទេសផ្សេងៗទៀតសម្រាប់កម្មវិធីផ្កាយរណប៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here