មីស៊ីលចំនួន ២គ្រាប់ដែលមិនស្គាល់សញ្ញាណវាយប្រហារលើមូលដ្ឋាន K-១ ដែលនៅទីនោះមានវត្តមានទ័ពអាមេរិក។ មូលដ្ឋាននោះមានទីតាំងនៅខាងក្រៅទីក្រុង Kirkuk ក្នុងប្រទេសអ៊ី រ៉ាក់។ ពុំមានរបាយការណ៍អំពីការស្លាប់ និងការខូចខាតទេ។ មានការវាយប្រហារស្រដៀងគ្នាកើតឡើងនៅខែធ្នូសម្លាប់យោធាអាមេរិកម្នាក់ស្ទើរតែបង្កឱ្យមានសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបណ្តាញអន្តរជាតិរាយការណ៍ពីការវាយប្រហារនោះនៅល្ងាចថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុក។ គេនៅមិនទាន់ច្បាស់ថា នរណាជាអ្នកនៅពីក្រោយពីការវាយប្រហារនោះទេ បើទោះបីមានប្រភពខ្លះស្តីបន្ទោសភ្លាមៗទៅលើកងកម្លាំង Shia Kataib Hezbollah ក៏ដោយ។វាជាការវាយប្រហារលើកដំបូងទៅលើមូលដ្ឋានK១ ចាប់តាំងពីធ្លាប់មានការវាយប្រហារនៅថ្ងៃទី២៧ ធ្នូ ដោយគ្រាប់រ៉ុក្កែតប្រមាណចំនួន ៣០គ្រាប់វាយប្រហារលើមូលដ្ឋានអាមេរិកសម្លាប់យោធាអាមេរិកម្នាក់។ សហរដ្ឋអាមេរិកស្តីបន្ទោសការវាយប្រហារនោះទៅលើទីក្រុង Kataib Hezbollah និងធ្វើការបំផ្ទុះគ្រាប់បែកទៅលើក្រុមនោះ។ សមាជិកកងជីវពលខឹងសម្បារ ក្រោយមកពួកធ្វើការតវ៉ានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដហើយព្យាយាមវាយបំបែកទូត។
នៅថ្ងៃទី៣ ខែមករា យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកវាយប្រហារលើក្បួន រថយន្តដឹកមន្រ្តីលោក Kataib Hezbollah និងឧត្តមសេនីយ៍ Qassem Soleimani ប្រធានកងកម្លាំងឃឺដនៃក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។ អ៊ីរ៉ង់សងសឹកអាមេរិកដោយបាញ់មីស៊ីលប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី៨ ខែមករា។ K១ មិនមែនជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលគេវាយប្រហារនៅពេលនោះទេ។មូលដ្ឋាននោះទីតាំងស្ថិតនៅភាគពាយព្យនៃទីក្រុង Kirkuk នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ដោយមានរដ្ឋាភិបាលអ៊ីរ៉ាក់ជាអ្នកក៏សាង វាត្រូវបានសហរដ្ឋអាមេរិកកាន់កាប់ក្រោយពីអាមេ រិកលុកលុយ និងការកាន់កាប់ប្រទេសអ៊ីរ៉ាក់ឆ្នាំ២០០៣។ នៅឆ្នាំ ២០១៤ តំបន់នោះត្រូវក្រុមភេរវកររដ្ឋអ៊ីស្លាមកាន់កាប់ (IS ដែលជាអតីតភេរវករ ISIS) មុនពេលកងជីវពល Peshmerga របស់ឃឺដធ្វើការរំដោះ។ នៅឆ្នាំ២០១៧ មូលដ្ឋាននោះត្រូវបានកម្លាំងពិសេសអ៊ីរ៉ាក់កាន់កាប់។ ចាប់តាំងពីពេលនោះមក មូលដ្ឋានោះក្លាយជាម្ចាស់ផ្ទះរបស់កម្លាំងសហរដ្ឋអាមេរិក និងយោធាសម្ព័ន្ធមិត្តដទៃទៀត ដែលពួកគេប្រើប្រាស់ដើម្បីបណ្តុះបណ្តាលកងទ័ពអ៊ីរ៉ាក់ និងឃឺដក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម IS ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០









