ក្រុមសកម្មប្រយុទ្ធIS វាយប្រហារលើភូមិឃឺដសម្លាប់ឪពុក និងកូនប្រុស ហើយនិងរងរបួស១០ នាក់ផ្សេងទៀត

0

ក្រុមភេរវករIS បានវាយប្រហារលើភូមិឃឺដមួយកន្លែងស្ថិតនៅឯជាយក្រុងKhanaqin ដែលជាទីក្រុងមួយក្នុងចំណោមក្រុងដែលមានជម្លោះនៅក្នុងទីក្រុងឃឺដស្ថិតនៅក្នុងខេត្តDiyala ដោយបានសម្លាប់ជនស៊ីវិល២នាក់ និង១០នាក់ផ្សេងទៀតរងរបួសរួមទាំងបុគ្គលិកសន្តិសុខ។ យោង​តាមព័ត៌មានដែលកាសែតបាដាដប៉ុស្តិ៍ទទួលបានពីប្រភពក្នុងតំបន់បាននិយាយថាក្រុមសកម្មប្រយុទ្ធIS មួយក្រុមបានបើកការបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងស្ថិតនៅខាងក្រៅភូមTaza Bahar កាលពីយប់ថ្ងៃពុធបណ្តាលឱ្យអ្នកដំណើរពីរនាក់ជាឪពុក និងកូនប្រុសស្លាប់។ Taza Bahar គឺជាភូមិរបស់ឃឺដដែលមានប្រជាជនភាគតិចកាន់សាសនាKakais។ ប្រភពបាននិយាយថាបន្ទាប់ពីការវាយប្រហារមក អ្នកភូមិបានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះដើម្បីជួយជនរងគ្រោះ ប៉ុន្តែពួកគេត្រូវបានបាញ់ប្រហារដោយក្រុមជីហាតដែលបណ្តាលឱ្យពួកគេយ៉ាងហោចណាស់៦នាក់ទៀតបានរងរបួស។ នៅពេលដែលស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗកងកំលាំងសន្តិសុខត្រូវបានកោះហៅដើម្បីការពារភូមិ ប៉ុន្តែពួកគេត្រូវបានវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវដែលដាក់ដោយក្រុមISបណ្តាលឱ្យសន្តិសុខយ៉ាងហោចណាស់៤នាក់ទៀតរងរបួស។ គួរបញ្ជាក់ថានាពេលថ្មីៗនេះក្រុមIS បានបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ីរ៉ាក់ជាពិសេសនៅក្នុងតំបន់ដែលមានជម្លោះរវាងទីក្រុងErbil និងរដ្ឋធានីបាដាដដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here