ប្រព័ន្ធការពារអាកាសស៊ីរីបាញ់ទម្លាក់មីស៊ីលដែលបាញ់ចេញពីតំបន់កាន់កាប់ដោយអ៊ីស្រាអែល

0

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសស៊ីរីរាយការណ៍ថា ប្រព័ន្ធការពារអាកាសស៊ីរីរារាំងការវាយប្រហារពីមីស៊ីល ដោយស្ទាក់ចាប់គ្រាប់ជាច្រើន ដែលបាញ់ឆ្ពោះទៅកាន់រដ្ឋធានីដាម៉ាស។ ព័ត៌មានរាយការណ៍ថា ការវាយប្រហារនោះមិនបណ្តាលឱ្យមានការខូចខាត ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។សារព័ត៌មានដកស្រង់សម្តីយោធាថា “មីស៊ីលបាញ់ចេញពីតំបន់ Golan ត្រូវបានបាញ់ទម្លាក់មុនពេលគ្រាប់ទាំងនោះទៅដល់គោលដៅ” ។ភ្នាក់ងារព័ត៌មានរាយការណ៍មុននេះដោយដកស្រង់សម្តីអ្នកឆ្លើយឆ្លងព័ត៌មានផ្ទាល់ថា មីស៊ីលទាំងនោះបាញ់ចេញពីតំបន់ Golan ដែលជាតំបន់កាន់កាប់ដោយអ៊ីស្រាអែល។  គេដឹងថាអ៊ីស្រាអែលវាយប្រហារម្តងហើយម្តងទៀតនៅក្រុងដាម៉ាស ដោយពួកគេអះអាងថា ពួកគេកំណត់គោលដៅលើទីតាំងរបស់អ៊ីរ៉ង់នៅទីនោះ។ វីដេអូឃ្លីបលើអ៊ិនធឺរណិតបង្ហាញពីប្រព័ន្ធការពារដែនអាកាសស៊ីរីបាញ់បំផ្លាញគ្រាប់មីស៊ីល។នាពេលថ្មីៗនេះ ក្រុង Tel Aviv ទម្លាក់គ្រាប់មីស៊ីលទៅលើក្រុងដាម៉ាសបណ្តាលឲ្យរដ្ឋាភិបាលស៊ីរីធ្វើប្រតិបត្តិការប្រព័ន្ធការពារដែនអាកាសដើម្បីបំផ្លាញការវាយប្រហារនោះ។ ខណៈពុំមានសេចក្តីរាយការណ៍ពីការខូចខាត និងការរងគ្រោះណាមួយពីលទ្ធផលនៃការវាយឆ្មក់នៅថ្ងៃទី៦ខែកុម្ភៈ យោធាអ៊ីស្រាអែលគំរាមកំហែងដល់អ្នកដំណើរ និងនាវិកចំនួន ១៧២នាក់នៅលើយន្ដហោះ Airbus A៣២០ នៅក្រុងដាម៉ាសដែលហោះចេញពីទីក្រុង Teheran ។ យោធារុស្ស៊ី រាយការណ៍ថា យន្ដហោះនេះស្ថិតក្នុងគ្រោះថ្នាក់ ហើយបង្ខំឱ្យចុះចតជាបន្ទាន់។ ក្រោយហេតុការណ៍ទម្លាក់គ្រាប់បែក មានការចោទប្រកាន់លើក្រុង Tel Aviv ថា ធ្វើឱ្យជីវិតស៊ីវិលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here