កិច្ចព្រមព្រៀងរវាងអាមេរិក និងតាលីបានបន្ថយអំពើហឹង្សានឹងចាប់ផ្តើមនៅ ៥ថ្ងៃខាងមុខ

0

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីទីអាហ្វហ្គានីស្ថានលោក Masoud Andarabi មានប្រសាសន៍នៅថ្ងៃអង្គារថា កិច្ចព្រមព្រៀងរវាងកងកម្លាំងតាលីបាន និងសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយអំពើហឹង្សានឹងចូលជាធរមានក្នុងរយៈពេល ៥ថ្ងៃខាងមុខទៀត។លោកលើកឡើងនៅក្នុងការជួបជុំមេបញ្ជាការប៉ូលិសខេត្តនៅក្រុង Kabu ថា ការកាត់បន្ថយអំពើហឹង្សានឹងចាប់ផ្តើមនៅរយៈពេល ៥ថ្ងៃក្រោយ ដោយផ្អែកលើការចរចារវាងសហរដ្ឋអាមេរិក និងក្រុមតាលីបាន។នៅសប្តាហ៍មុន មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមានប្រសាសន៍ថា ការចរចាជាមួយតំណាងតាលីបាននៅប្រទេសកាតាជាលទ្ធផលកិច្ចព្រមព្រៀងជាគោលការណ៍សម្រាប់ការកាត់បន្ថយអំពើហឹង្សានៅរយៈពេលមួយសប្តាហ៍ខាងមុខ ប៉ុន្តែក្នុងរយៈពេល ៧ថ្ងៃកន្លងមកហើយមិនទាន់មានការចាប់ផ្តើមណាមួយនៅឡើយទេ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here