អ៊ីស្រាអែលបាញ់ទម្លាក់គ្រាប់ចំនួន ១២គ្រាប់ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយពីក្រុម IDFវាយប្រហារនៅប្រទេសស៊ីរី និងតំបន់ហ្គាហ្សា។ យោធាអ៊ីស្រាអែលអះអាងថា ការវាយប្រហារដំបូងរបស់ខ្លួនគឺកំណត់គោលដៅលើភេរវករ។កម្លាំងការពារអ៊ីស្រាអែល (IDF)ប្រកាសនៅលើបណ្តាញសង្គម Twitter ថា សម្លេងបាញ់ផ្លោងស្ងប់ស្ងាត់ទៅវិញនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ក្រោយពីមានការបាញ់ផ្លោងចំនួន ១៤ គ្រាប់ចេញពីតំបន់ហ្គាហ្សាចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុម IDF អះអាងថា មានមីស៊ីលចំនួន ១២គ្រាប់ត្រូវបានកំទេចដោយជោគជ័យ។
វីដេអូបង្ហោះក្នុងបណ្តាញសង្គមបង្ហាញពីប្រព័ន្ធការពារអាកាស Iron Dome របស់អ៊ីស្រាអែលធ្វើសកម្មភាពកំទេចគ្រាប់។ ពុំមានរបាយការណ៍បង្ហាញពីការរងរបួសទេ។ យោងតាមប្រភពសេចក្តីរាយការណ៍បង្ហាញថា ក្រុមភេរវករជីហាដអ៊ីស្លាមប៉ាឡេស្ទីនអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។រដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក Gilad Erdan ប្រាប់បណ្តាញសារព័ត៌មានថា លោកជឿជាក់ថា ការទប់ស្កាត់គ្រាប់ម៉ីស៊ីលនេះជម្រុញឲ្យក្រុង Tel Aviv ពិចារណាយ៉ាងខ្លាំងនូវប្រតិបត្តិការទ្រង់ទ្រាយធំមួយនៅតំបន់ហ្គាហ្សា។ ការវាយប្រហារមីស៊ីលកើតឡើងនៅរយៈពេលប៉ុន្មានម៉ោងក្រោយពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលវាយប្រហារតាមអាកាសនៅថ្ងៃអាទិត្យដោយអះអាងថា ការវាយប្រហារនោះកំណត់គោលដៅលើទីតាំងជីហាដអ៊ិស្លាមនៅប្រទេសស៊ីរី និងតំបន់ហ្គាហ្សា។រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនផ្សាយបង្ហាញពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ Khan Younis នៅភាគខាងត្បូងហ្គាហ្សា។ ឃ្លីបបង្ហាញពីហេតុការផ្ទុះយ៉ាងខ្លាំងបន្ទាប់មកមានផ្សែងហុយចេញពីតំបន់នោះ។ អំពើហឹង្សាផ្ទុះឡើង ក្រោយពីមានការផ្ទុះកំហឹងរបស់ប្រជាជនប៉ាឡេស្ទីនដោយសាកងទ័ពអ៊ីស្រាអែលប្រើគ្រឿងចក្រឈូសឆាយរកសាកសពបុរសដែលក្រុម IDFបាញ់សម្លាប់ ហើយអ៊ីស្រាអែលព្យាយាមបង្កប់គ្រឿងផ្ទុះនៅព្រំដែន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០









