អ្នកឃ្លាំមើលសង្រ្គាមបានរាយការណ៍ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ទួរគីនៅក្នុងខេត្តIdlib របស់ប្រទេសស៊ីរីបានសម្លាប់ទាហានរបបនេះអស់១៩នាក់កាលពីថ្ងៃអាទិត្យនេះ ខណៈភាពតានតឹងបានកើនឡើងរវាងក្រុងដាម៉ាស និងអង់ការ៉ា។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថាមនុស្ស១៩នាក់បានស្លាប់នៅក្នុងការវាយប្រហារលើក្បួនយោធាមួយស្ថិតនៅក្នុងតំបន់Jabal al-Zawiya និងមូលដ្ឋានមួយស្ថិតនៅជិតទីក្រុងMaaret al-Numan៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០









