រ៉ង់ដោះលែងអ្នកទោសចំនួន៧ម៉ឺននាក់ជុំវិញការភ័យខ្លាចនៃជំងឺឆ្លងវីរុសcorona

0

ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃច័ន្ទនេះថាប្រទេសអ៊ីរ៉ង់បានដោះលែងអ្នកទោសប្រមាណ៧ម៉ឺននាក់ជាបណ្តោះអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសឆ្លងcorona នៅក្នុងពន្ធនាគារ។ ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថាមានអ្នកឆ្លងថ្មីចំនួន៥៩៥នាក់ និងអ្នកស្លាប់ថ្មីចំនួន៤៣នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមក។ អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថាសរុបករណីឆ្លងវីរុសនេះមានរហូតដល់ទៅ៧,១៦១នាក់ និងមានអ្នកស្លាប់ចំនួន២៣៧នាក់។ ប្រធានតុលាការលោកEbrahim Raisi បានប្រកាសពីការដោះលែងអ្នកទោសជាបណ្តោះអាសន្ននៅពេលដែលអាជ្ញាធរអ៊ីរ៉ង់ព្យាយាមទប់ទល់នឹងការផ្ទុះជំងឺជាតិដ៏អាក្រក់បំផុតដែលមានដើមកំណើតចេញពីប្រទេសចិន ហើយមានអត្រាអ្នកស្លាប់ខ្ពស់បំផុតពីជំងឺនេះ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here