កងទ័ពអាមេរិកត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមដកទ័ពដំបូងរបស់ខ្លួនដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងតាលីបង់ដោយមានទាហានរាប់រយនាក់បានចាកចេញពីប្រទេសកាលពីថ្ងៃច័ន្ទដោយគ្មានផែនការសម្រាប់ការជំនួសណាមួយនោះទេ។
ថ្លែងទៅកាន់សារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌអនាមិក មន្រ្តីសហរដ្ឋអាមេរិកម្នាក់បានបញ្ជាក់ពីជំហានដំបូងនៃដំណើរការដកទ័ពបានចាប់ផ្តើមដោយមានផែនការទម្លាក់ចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសពី ១៣.០០០ នាក់ទៅ ៨.៦០០ នាក់។
យោងតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាដំណើរការដកទ័ពសម្រាប់កងទ័ពអាមេរិកត្រូវចាប់ផ្តើម ១០ ថ្ងៃនៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែកុម្ភៈ។ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper បានអនុម័តការដកទ័ពនេះនៅថ្ងៃទី ២ ខែមីនានៅពេលដែលកម្រិតកងទ័ពឈានដល់ ៨.៦០០ ហើយលក្ខខ័ណ្ឌជាច្រើននៅក្នុងប្រទេសនេះនឹងត្រូវបានវាយតំលៃមុនពេលដែលកងទ័ពត្រូវបានដកចេញនោះ៕

ប្រភព RT ចុះផ្សាយនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០









