កម្លាំងចំរុះដឹកនាំដោយអារ៉ាប៊ីសោឌីបំផ្លាញទូកផ្ទុកគ្រឿងផ្ទុះ២គ្រឿងក្នុងប្រទេសយេម៉ែន

0

នៅថ្ងៃអង្គារ កម្លាំងចំរុះដឹកនាំដោយអារ៉ាប៊ីសោឌីក្នុងប្រទេសយេម៉ែនបានបំផ្លាញទូកដឹកគ្រឿងផ្ទុះចំនួនពីរគ្រឿង ដែលបើកដំណើរការ និងគ្រប់គ្រងពីចម្ងាយដោយក្រុម Houthi មកពីខេត្ត Hodeidah ។ 

យោងតាមអ្នកនាំពាក្យរបស់ក្រុមចម្រុះនិយាយថា គេចាត់ទុកថា ទូកទាំងពីរគំរាមកំហែងដល់ការធ្វើនាវាចរណ៏នៅច្រកសមុទ្រ Bab al-Mandab Strait ដែលភ្ជាប់មហាសមុទ្រឥណ្ឌានិងសមុទ្រក្រហម។

នៅដើមខែនេះ អ្នកតំណាងរបស់អង្គការសហប្រជាជាតិលោក Martin Griffiths អំពាវនាវ ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធារបស់ភាគីសង្គ្រាមរបស់ប្រទេសយេម៉ែន ខណៈពេលដែលមានអំពើហិង្សាកើតឡើងសារជាថ្មីរវាងចលនា Houthi និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសោឌី ដោយកត្តានោះបានគំរាមកំហែងដល់កិច្ចប្រឹងប្រែងសន្តិភាព។ សេចក្តីថ្លែងការណ៍នោះធ្វើឡើងក្រោយពីការប្រយុទ្ធគ្នាបន្តកើតមាននៅក្នុងខេត្ត al-Jawf ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here