អង្គភាពប្រឆាំងភេរវកម្មអន្តរនាយកដ្ឋានបានធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្ម នៅឯចំណុច Lok Ma Chau Spur Line នៅថ្ងៃនេះ។
គេបានហាត់សមនូវប្រតិបត្តិការមួយប្រឆាំងនឹងពួកជ្រុលនិយមដែលរៀបចំផែនការបំផ្ទុះគ្រាប់បែក ដោយប្រើគ្រាប់បែក។
វគ្គដំបូងបានធ្វើឡើងនៅឯកន្លែងផ្លាស់ប្តូរការដឹកជញ្ជូនសាធារណៈមួយកន្លែង នៃចំណុចត្រួតពិនិត្យ។
នៅក្នុងអំឡុងពេលសេណារីយ៉ូនេះ គឺមានបុរសម្នាក់បានបំផ្ទុះគ្រាប់បែកដែលគ្រប់គ្រងដោយវិទ្យុនៅក្នុងធុងសំរាមបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ។
បន្ទាប់មកតំបន់នោះត្រូវបានព័ទ្ធជុំវិញ ដើម្បីធ្វើការជួយសង្គ្រោះ និងស៊ើបអង្កេតដោយក្រុមប៉ូលីស និងនាយកដ្ឋានផ្នែកពន្លត់អគ្គីភ័យ។
នៅក្នុងវគ្គទី២ មន្ត្រីគយ និងអន្តោប្រវេសន៍បានរកឃើញវត្ថុដែលគួរឱ្យសង្ស័យមួយ នៅកន្លែងច្រកចាកចេញ។
បន្ទាប់មកមន្ត្រីប៉ូលីសការិយាល័យកំចាត់គ្រាប់បែកផ្ទុះ ត្រូវបានហៅទៅកន្លែងកើតហេតុដើម្បីដោះស្រាយវត្ថុនោះផងដែរ។
សមយុទ្ធនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការគំរាមបំផ្ទុះគ្រាប់បែកដែលកើតឡើងនៅក្នុងកន្លែងសាធារណៈ និងបង្កើនការសម្របសម្រួល ក៏ដូចជាការត្រៀមលក្ខណៈរបស់អង្គភាពប៉ូលីស និងសមាជិកអង្គភាពប្រឆាំងភេរវកម្មប្រឆាំង នៅក្នុងការដោះស្រាយវត្ថុសង្ស័យ។
គួរបញ្ជាក់ផងដែរថាមន្រ្តីជាង ២៥០នាក់មកពីប៉ូលីស មន្ត្រីគយ មន្ត្រីនាយកដ្ឋានសេវាកម្មអគ្គិភ័យ និងនាយកដ្ឋានអន្តោប្រវេសន៍បានចូលរួមនៅក្នុងសមយុទ្ធនេះ៕

ប្រភពព័ត៌មានពី news.gov.hk ចេញផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០









