មន្ត្រីយោធាចម្រុះបាននិយាយថាការបណ្តុះបណ្តាលសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ដោយសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកនឹងនៅតែត្រូវបានផ្អាកដោយសារតែការរីករាលដាលនៃវីរុសថ្មីនេះ។ កម្លាំងចម្រុះបានផ្អាកការបណ្តុះបណ្តាលនៅអ៊ីរ៉ាក់រួចហើយបន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានវាយប្រហារទៅលើមូលដ្ឋានផ្សេងៗរបស់ពួកគេដែលស្ថិតនៅក្នុងប្រទេសនេះបន្ទាប់ពីអាមេរិកបានសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់លោកQasem Soelimani ។ទោះយ៉ាងណាក៏ដោយវិធានការត្រូវបានអនុវត្តដោយមានការប្រុងប្រយ័ត្នខាងយោធា។ បេសកកម្មបណ្តុះបណ្តាលត្រូវបានរំពឹងថានឹងត្រូវបានបន្ត ខណៈបេសកកម្មនេះត្រូវបានពន្យាពេលរហូតមកដល់ពេលឥឡូវនេះដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីការពារការរីករាលដាលបន្ថែមទៀតនៃមេរោគCOVID-19។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថាមន្រ្តីរបស់កម្លាំងចម្រុះបាននិយាយថាកងកម្លាំងអ៊ីរ៉ាក់បានបញ្ឈប់ការបណ្តុះបណ្តាលពីព្រោះពួកគេកំពុងជៀសវាងការប្រជុំធំៗដើម្បីការពារការឆ្លង ហើយវិធានការនេះបានកំពុងប៉ះពាល់ដល់អ្វីដែលកងកម្លាំងអាមេរិកកំពុងធ្វើដែលជាផ្នែកមួយនៃបេសកកម្មរបស់ពួកគេ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០









